នាយករដ្ឋមន្រ្តីចិនថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី គឺទាមទារការគាំទ្រផ្នែកវេជ្ជសាស្រ្ដ

ចិន៖ នាយករដ្ឋមន្ដ្រីចិនលោក លី ខឺឈាំង នៅថ្ងៃទី០៩ ខែកុម្ភៈនេះបានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត មិនត្រឹមតែត្រូវការការចូលរួមពីមហាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់ទាមទារឱ្យមានគាំទ្រពីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ ។

ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីចិនរូបនេះបានសង្កត់ធ្ងន់ថា យើងគួរតែបន្តអនុវត្តន៍វិធានការកំណត់រោគសញ្ញាលេចឡើងនៅដំណាក់កាលដំបូង ការរាយការណ៍ ការដាក់អ្នកជំងឺនៅដាច់ដោយឡែក ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាល ព្រមទាំងការព្យាយាមធ្វើឱ្យអត្រាមរណៈ និងឆ្លងជំងឺធ្លាក់ចុះ ។

ការកត់សម្គាល់បែបនេះរបស់លោក លី ខឺឈាំង ត្រូវបានធ្វើឡើងនាឱកាសចុះអង្កេតវិទ្យាស្ថានជីវសាស្រ្ដផ្នែកមេរោគ (Institute of Pathogen Biology) កាលពីថ្ងៃទី០៩ ខែកុម្ភៈនេះ (ម៉ោងក្នុងតំបន់) ហើយលោកក៏បានស្ដាប់អំពីដំណើរការស្រាវជ្រាវរកវិធីសាស្រ្ដទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា របស់អ្នកវិទ្យាសាស្រ្ដផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner