នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាំយកផ្លែមៀន និងគ្រឿងឧបភោគ បរិភោគរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលខេត្តព្រះវិហារ សម្រាប់បែងចែកដល់មន្ត្រីជួរមុខ និងកុមារកំព្រា

ខេត្តព្រះវិហារ ៖ ផ្លែមៀនមានទម្ងន់ ១តោន រួមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតោជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ ប្រគល់ជូនមន្ត្រីជួរមុខ មានកងកម្លាំងទាំង៣ មន្ត្រីសុខាភិបាលខេត្ត និងមណ្ឌលកុមារកំព្រា កាលពីយប់ ថ្ងៃទី២១ សីហា ឆ្នាំ២០២១នេះ។
អភិបាលរងខេត្តព្រះវិហារ លោក យុង គឹមហ៊ាន ដែលជាតំណាង អភិបាលខេត្តពរះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងឲ្យដឹងថា រដ្ឋបាលខេត្ត បានធ្វើការបែងចែកផ្លែមៀន ផ្លែតាង៉ែន ដែលមានទម្ងន់ ១តោន និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ផ្តល់ជូនរដ្ឋបាលខេត្ត តាមរយៈ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជូនដល់កងកម្លាំងទាំង៣ មន្ទីរសុខាភិបាល និងមណ្ឌលកុមារកំព្រា ក្នុងគ្រាដ៏លំបាក នៃការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ ។

លោក យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា ចំពោះផ្លែមៀន និងផ្លែតាង៉ែន ដែលត្រូវបែងចែកនៅក្នុងពេលនេះ ក្នុងនោះ ស្នងការនគរបាលខេត្ត ទទួលបាន ១០០គីឡូក្រាម កងរាជអាវុធហត្ថខេត្ត ទទួលបាន ១០០គីឡូក្រាម តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទទួលបាន ១០០គីឡូក្រាម មន្ទីរសុខាភិបាលខេត្ត ទទួលបាន ៦០០គីឡូក្រា ម និងមណ្ឌលកុមារកំព្រា ទទួលបាន១០០ គីឡូក្រាម។លើសពីនេះទៀត រដ្ឋបាលខេត្តព្រះវិហារ ក៏បានឧបត្ថម្ភបន្ថែមនូវទឹកក្រូច ទឹកបរិសុទ្ធ និងម៉ាស់ ជូនដល់មន្ត្រីជួរមុខ និងមណ្ឌលកុមារកំព្រា ទុកដោះស្រាយការប្រើប្រាស់ ទៅតាមតម្រូវការចាំបាច់ នៅក្នុងដំណាក់កាល ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner