អាជ្ញាធរខេត្តព្រះវិហារ ស្ថាប័នអយ្យការ និងសាលាដំបូងខេត្ត បានគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រកាសទិញផ្លែមៀន ៤តោនពីកសិករ ដើម្បីចែកជូនប្រជាពលរដ្ឋ និងមជ្ឈមណ្ឌលកុមារកំព្រា នៅខេត្តព្រះវិហារ និងខេត្តព្រៃវែង !

ខេត្តព្រះវិហារ ៖ នាថ្ងៃទី២១សីហាឆ្នាំ២០២១ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្សសាលាដំបូងខេត្តព្រហវិហារ លោក វុធ សាវី បានថ្លែងដឹងថា ដោយមើលឃើញពីការលំបាករបស់ប្រជាកសិករ និងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នោះ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ,ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ រូបលោកផ្ទាល់ និងព្រះរាជអាជ្ញារង លោក សេង ម៉េងស្រ៊ុន លោក សួង សុងហ៊ាង អគ្គនាយកបុរីស្តាហ្គោល លោក យន់ និងសេងហាក់ អគ្គនាយកផាមខុនដូរ បានសម្រេចជួយទិញផ្លែមៀន ផ្លែតាង៉ែន ចំនួន៤តោន ពីប្រជាកសិករ ។
លោក វុធ សាវី បានឲ្យដឹងទៀតថា ផ្លែមៀន និងផ្លែតាង៉ែន ៤តោន ដែលទិញពីប្រជាកសិករនាពេលនេះ ២តោន សម្រាប់ចែកជូនប្រជាពលរដ្ឋ និងកុមារកំព្រា ក្នុងខេត្តព្រះវិហារ និង ២តោនទៀត សម្រាប់នាំយកទៅចែកជូនប្រជាពលរដ្ឋ ដែលរស់នៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ លោកថា ផ្លែមៀន និងផ្លែតាង៉ែន ២តោន នឹងត្រូវចែកជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២២សីហាឆ្នាំ២០២១ នៅមុវវិមានជករាជ្យ ក្រុងព្រះវិហារ។
លោក វុធ សាវី បានបញ្ជាក់ថា គ្មាននរណាស្រឡាញ់យើង ជាងប្រជាជាតិរបស់យើងទេ មានតែខ្មែរទេ ដែលស្រឡាញ់ខ្មែរ ខ្មែរតែមួយបេះដូងតែមួយ អរគុណសន្តិភាព ,អរគុណសម្តេចតេជោ ដឹងគុណសម្តេចតេជោ គណបក្សប្រជាជនកម្ពុជា អស់មួយជីវិត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner