លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជូនលោកតា លោកយាយអាយុចាប់ពី១០០ ឆ្នាំឡើង ដែលបានស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩
អត្ថបទដោយ៖
Kien Sereyvuth
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជូនលោកតា លោកយាយអាយុចាប់ពី១០០ ឆ្នាំឡើង ដែលស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅស្រុកកំចាយមារ ស្រុកមេសាង ស្រុកបាភ្នំ និងស្រុកពាមជរ ខេត្តព្រៃវែង។
សូមបញ្ជាក់ផងដែរថា៖
-លោកយាយ សៀវ ជូ អាយុ១០០ ឆ្នាំ រស់នៅភូមិថ្មីក្រៅ ឃុំរក្សជ័យ ស្រុកបាភ្នំ
-លោកតា តេង រាជ អាយុ ១០៤ ឆ្នាំ រស់នៅភូមិ អង្ក្រង២ ឃុំក្រញូង ស្រុកកំចាយមារ
- លោកតា ហេង វង អាយុ ១០១ ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង
- លោកតាម៉ៅចិន អាយុ ១០០ ឆ្នាំ រស់នៅភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង
- លោកតា នៅ ឯក អាយុ ១០០ ឆ្នាំ រស់នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្ដេច
- លោកតា ហួត ជួប អាយុ ១០០ ឆ្នាំ រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ
- លោកយាយ សួន ស អាយុ ១០០ ឆ្នាំ រស់នៅភូមិទួលសង្កែបណ្ដោយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង
បានទទួលអំណោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលម្នាក់ៗទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមមានអង្ករ, មី,ទឹកត្រី,ទឹកស៊ីអីវ, ទឹកសុទ្ធ មួយចំនួនផងដែ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រៃវែង




