ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានសហការជាមួយសប្បុរសជនមួយចំនួន រៀបចំជំនួយជាស្បៀងអាហារដើម្បីជួយដោះស្រាយទុកលំបាករបស់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ

ក្នុងកំឡុងពេលដែលក្រុងបន្តអនុវត្តវិធានការណ៍បិទខ្ទប់រយៈពីរសប្តាហ៍ចាប់ថ្ងៃទី២៣ សីហានេះទៅ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញបានសហការជាមួយសប្បុរសជនមួយចំនួន រៀបចំជំនួយជាស្បៀងអាហារដូចតទៅ៖

  • នៅថ្ងៃទី២០ ខែសីហា បានយកស្បៀងអាហារ ចំនួន ៩០កញ្ចប់ (រួមមាន អង្ករ ម៉ាស់សុខាភិបាល មីកញ្ចប់ ទឹកដោះគោ នំត្រាង នំប្រៃ ត្រីខកំប៉ុង ក្រូចឆ្មា និងក្រូចថ្លុង) ទៅចែកជូននិស្សិតកម្ពុជា ចំនួន ៩០នាក់ នៅមហាវិទ្យាចំនួន ២។
  • នៅថ្ងៃទី២២ ខែសីហា នេះ បានយកស្បៀងអាហារចំនួន ៨៥ កញ្ចប់ (រួមមាន អង្ករ ម៉ាស់សុខាភិបាល ទឹកដោះគោខាប់ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ នំប្រៃ ត្រីខកំប៉ុង សាប៊ូដុសខ្លួន សាប៊ូកក់សក់ សាប៊ូបោកខោអាវ) ទៅចែកជូននិស្សិតចំនួន ៨៥នាក់ នៅមហាវិទ្យាល័យចំនួន ៧។ ទន្ទឹមនេះ បានផ្តល់ជំនួយស្បៀងនេះដល់ប្រជាជនកម្ពុជា ចំនួន ២គ្រួសារ ដែលជួបការលំបាកខ្លាំងផងដែរ។
  • នៅព្រឹកថ្ងៃទី២២ សីហា នេះដែរ ស្ថានអគ្គកុងស៊ុលក៏បានយកទ័យទាន មួយចំនួនទៅប្រគេនវត្តខ្មែរ ចំនួន ពីរ (វត្តច័ន្ទរង្សី និងវត្តពោធិវង្ស) និងវត្តផូមិញ ដែលមានព្រះសង្ឃខ្មែរគង់នៅ និងសិក្សា ផងដែរ។
  • ព្រះសង្ឃ និងនិស្សិតកម្ពុជា ខាងលើបានសម្តែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់យ៉ាងខ្លាំពីសុខទុក្ខរបស់ប្រជាជនទាំងអស់ ទោះនៅទីជិត ឬ ទីឆ្ងាយ)។សួង ពិសិដ្ឋ
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner