ក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាក់ វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបបានចំនួន ២២.៣១៥នាក់

កំពង់ធំ ៖ នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផល ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន ដើម្បីវាយតម្លៃចំណុចខ្លាំង-ខ្សោយ នឹងដាក់ចេញនូវទិសដៅអនុវត្តបន្ត ការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរង នាយសេនាធិការ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទ បញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ក្នុងរយៈ ពេលមួយខែកន្លងមកនេះ ក្រុមការងារ និងក្រុមគ្រូពេទ្យ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាក់ វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-19 ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋសរុបបានចំនួន ២២.៣១៥នាក់
ក្នុងនោះបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប បានចំនួន១៤.១៩១ នាក់ និងបានចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារកងទ័ពនៅខេត្តកំពង់ធំ បានចំនួន ៨.១២៤នាក់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរក្រុមការងារ និងក្រុមគ្រូពេទ្យ បានខិតខំបម្រើក្នុងភារកិច្ចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លះបង់គ្រប់បែបយ៉ាងដើម្បីការពារអាយុជីវិតជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋព្រមទាំងអនុវត្តន៍បានយ៉ាងត្រឹមត្រូវតាមក្រមសីលធម៌ របស់ក្រុមគ្រូពេទ្យបានយ៉ាងល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចដែលត្រូវអនុវត្តបន្ត គឺត្រូវបន្តចាក់វ៉ាក់សាំងប្រឆាំង មេរោគកូវីដ-19 ដូសទី៣ ជូនមន្ត្រីរាជការដែលនៅសេសសល់ចំនួន៨.៦៩៦នាក់ និងត្រៀមទទួលភារកិច្ចថ្មីៗបន្ថែមទៀតតាមបទបញ្ជារបស់ថ្នាក់លើ និងបានក្រើនរំលឹកដល់ ក្រុមគ្រូពេទ្យទាំងអស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវក្នុងការការពារខ្លួនទប់ស្កាត់ការឆ្លងមេរោគកូវីដ-19 ដោយអនុវត្ត ឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងពេលបំពេញភារកិច្ចក្នុងការចាក់វ៉ាក់សាំង ដើម្បីទទួលបានជោគជ័យតាមផែនការ ៕ ដោយ ប៊ុនរដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner