២៤ សីហា ២០២១
១. ៦ខែ ឆ្នាំ២០២១ រដ្ឋាភិបាលចំណាយថវិកាជាង ៣៥០លានដុល្លារ ឧបត្ថម្ភជូនគ្រួសារក្រីក្រជិត ១០០ម៉ឺនគ្រួសារ ដោយគិតជាចំនួនមនុស្ស ២.៧លាននាក់ អំឡុងវិបត្តិកូវីដ១៩ – RFI
២. ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ផ្លូវមួយខ្សែប្រវែង ១៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៧៨លានដុល្លារ នៅក្នុងខេត្តកោះកុង នាដើមខែវិច្ឆិកា ឆ្នាំ២០២១ – ថ្មីៗ
៣. ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យមានការវិនិយោគលើការចិញ្ចឹមបង្កងទឹកសាបអូស្ត្រាលី ឬបង្កងតង្កៀបក្រហម ដើម្បីធានាបរិមាណផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅនាំចេញនាអនាគត – ភ្នំពេញបុស្តិ៍
៤. អ្នកនាំពាក្យតាលីបង់ព្រមានថា អាមេរិក និងសម្ព័ន្ធមិត្តត្រូវជួបនឹងផលវិបាកធ្ងន់ធ្ងរ បើពួកគេយឺតយ៉ាវក្នុងការចាកចេញពីអាហ្វហ្កានីស្ថានត្រឹមថ្ងៃទី៣១ សីហា ឆ្នាំ២០២១ – Sky News
៥. អំឡុងទស្សនកិច្ចនៅសិង្ហបុរី អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានលើកឡើងថា ចិនបាននិងកំពុងតែដាក់សំពាធប្រទេសផ្សេងៗ ដែលមានជម្លោះជាមួយខ្លួន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង – Reuters
