ខណ្ឌព្រែកព្នៅ រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ៤៣នាក់ (Video Inside)

ប្រជាពលរដ្ឋ៤៣នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩បំប្លែងថ្មី Delta ក្នុងខណ្ឌព្រែកព្នៅដែលនាំឲ្យចំនួន ឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងរាជធានីកាន់តែកើនឡើង។ សេចក្តីប្រកាស ព័ត៍មានរបស់ក្រសួងសុខាភិបាលគិត ត្រឹមថ្ងៃទី២២សីហាមុននេះ បានរកឃើញការឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងរាជធានីមានចំនួន២៣៨ករណីរួចទៅ ហើយ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃ២៤សីហានេះ បានជូនដំណឹងថា ការរកឃើញ វីរុស បំប្លែងថ្មី Delta ៤៣ករណីថ្មីនោះ បានឆ្លងលើពលរដ្ឋនៅភូមិអណ្ដូង, សង្កាត់គោករការនៃខណ្ឌព្រែកព្នៅ។ រាជ ធានីភ្នំពេញ គឺជាកន្លែងដែលមានការរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ច្រើនជាងគេបំផុតក្នុងចំណោមការឆ្លងនៅ តាមបណ្តាខេត្តក្រុងទូទាំងប្រទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner