ពលរដ្ឋអាយុ១៨ឆ្នាំឡើងបង្ហាញខ្លួនមិនទាន់អស់ ក្នុងការចាក់វ៉ាក់សាំងតាមផែនការ (Video Inside)
កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានចាក់វ៉ាក់សាំងលើមនុស្សបានចំនួន១៣ម៉ឺន៤ពាន់៦៣៨នាក់ ទន្ទឹមនឹងសេចក្តីរាយការណ៍បង្ហាញថាចំនួនពលរដ្ឋអាយុ១៨ឆ្នាំឡើងនៅមិនទាន់បានបង្ហាញខ្លួនមកចាក់អស់នៅ ឡើយទេ។
ក្រសួងសុខាភិបាលបានអំពាវនាវអាជ្ញាធរដែនដីរាជធានីនិងគ្រប់ខេត្ត ត្រូវជួនព័ត៌មានអំពីការចាក់ វ៉ាក់សាំងនេះដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបានញឹកញាប់និងទូលំទួលាយ ដើម្បីឲ្យពួកគេដែលមិនទាន់បាន ចាក់ វ៉ាក់សាំងនោះ អាច មកទទួលការចាក់វ៉ាក់សាំងបានទាន់ពេលវេលានិងគ្រប់តាមផែនការកំណត់របស់រាជ រដ្ឋា ភិបាលទន្ទឹមនឹងសេចក្តីរាយការណ៍បារម្ភជុំវិញសន្ទុះវាយលុកឆ្លងលឿនរបស់វីរុសបំប្លែងថ្មី Delta ដែលមានវត្ត មានស្ទើរគ្រប់ខេត្តនិងរាជធានីទូទាំងប្រទេសហើយនាពេលនេះ។