ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា កើនឡើងលើស៩ម៉ឺនករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានកើនលើស៩ម៉ឺនករណីហើយ ក្រោយការឆ្លងថ្មី៤៦៦ករណីថ្មី បន្ថែមទៀតក្នុងរយ:ពេល ២៤ម៉ោងកន្លងមកនេះ។ តួលេខឆ្លងថ្ងៃនេះបានកើនឡើងលើសមិ្សលមិញចំនួន ៥៦ករណី។ ការឆ្លងនៅថ្ងៃនេះរួមការឆ្លងចូលក្នុងសហគមន៍ចំនួន៣៧២ករណី និងការឆ្លងមកពីក្រៅប្រទេស ៩៤ករណី។

បើប្រៀបធៀបនឹងម្សិលមិញ តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះបានកើនឡើង៩៤ករណី, ចំណែកតួ លេខឆ្លងមកពីក្រៅប្រទេសបានថយចុះ៣៨ករណី។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ នេះ មាន ចំនួន១៣នាក់ ដែលចំនួននេះថយចុះ៣នាក់ បៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិ         

ការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៨៥ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៧ម៉ឺន៥ពាន់៧១២ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៤ខែសីហា, ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៩ម៉ឺន១០៧ករណី, ការស្លាប់សរុប កើនចំនួន ១ពាន់៨២១នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន ៨ម៉ឺន៦ពាន់១៣០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner