ខេត្តស្វាយរៀង ឆ្លងថ្មី៥នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥នាក់ ដែលជាតួលេខឆ្លងថយចុះ៦នាក់បើប្រៀបធៀប នឹងម្សិលមិញ។ យោងតាម រដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៥នាក់នោះ រួមមានកម្មកររោងចក្រម្នាក់, អ្នកមានអាការៈ សង្ស័យចំនួន៣នាក់ និងដំណើរ ចូលខេត្តស្វាយរៀងម្នាក់។
ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៥ពាន់៤៧៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៥ពាន់១៥៥នាក់ និងមានអ្នកស្លាប់សរុប ចំនួន ១២៨នាក់។ ខេត្តស្វាយរៀងគឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន៤៥ករណី។