ខេត្តក្រចេះ ឆ្លងថ្មី៣៦នាក់ (Video Inside)
ខេត្តក្រចេះ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៦នាក់ បន្ថែម ទៀត ដែលជាតួលេខឆ្លងថយចុះចំនួន ១៣នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។
យោងតាមរដ្ឋបាល ខេត្ត, ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋដែលរស់នៅក្នុងស្រុកចិត្របុរីម្នាក់, ស្រុកឆ្លូង ២នាក់, ក្រុងក្រចេះ ចំនួន ៣២នាក់ និងបានឆ្លងលើពលរដ្ឋជាអ្នកដំណើរមកពីខេត្តកំពង់ចាមចំនួនម្នាក់ ។
ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៥៥នាក់ , ព្យាបាលជាសះស្បើយមានចំនួន ៤៤៦នាក់ និងមានអ្នកស្លាប់ ចំនួន ៩នាក់ ។ ខេត្តក្រចេះគឺជាខេត្តដែលមិនទាន់មានការឆ្លងវីរុសបំប្លែងថ្មី Delta នៅឡើយទេ។