ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៥នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៥ នាក់ថ្មីទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លង បានកើនខ្ពស់ជាងម្សិលមិញចំនួន ៤នាក់ ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋមានទីលំនៅក្រុងសួងម្នាក់, ស្រុកតំបែរ ២នាក់, ស្រុកមេមុត ៦នាក់, ស្រុកត្បូងឃ្មុំ ១០នាក់, ស្រុកពញាក្រែកចំនួន ៣៦នាក់ ។

ខេត្តត្បូងឃ្មុំគិតត្រឹមថ្ងៃទី ២៤ សីហា នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ១៣០នាក់, ព្យាបាលជាសះស្បើយសរុបចំនួន ២ពាន់ ៣៧៥នាក់ និងមានអ្នកស្លាប់សរុបចំនួន ៤០នាក់ ។ ខេត្តត្បូងឃ្មុំគឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១២ករណី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner