ហាងកាហ្វេដុះស្លែរបើកល្បែងជល់មាន់តាមអនឡាញក្បែរផ្លូវរថភ្លើង សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក គ្មានអ្នកណាហ៊ានបង្ក្រាប
ភ្នំពេញ៖ទីតាំងហាងកាហ្វេបង្កប់ល្បែងជល់មាន់តាមអនឡាញដុះស្លែរមួយកន្លែង ស្ថិតនៅជាប់តារាងបាល់ទះក្បែរផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដែលផ្ទុយទាំងស្រុងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីភូមិឃុំមានសុវត្ថិភាព ប៉ុន្តែមិនឃើញមានអាជ្ញាធរឬសមត្ថកិច្ចណាបង្ក្រាបនោះទេ គឺសង្ងំស្ងៀមឈឹងតែម្តង សង្ស័យតែត្រូវដងត្រូវផ្លែគ្នាហើយ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ទីតាំងល្បែងអនឡាញភ្នាល់ខាងលើ គឺម្តងៗភ្នាល់លុយខ្ទង់ពាន់ដុល្លា និងបានស្រែកហូរកញ្ជៀវ បង្កការរំខានដល់ប្រជាពលរដ្ឋនៅទីនោះយ៉ាងខ្លាំង ពីក្រុមអ្នកញៀនល្បែងទាំងនោះ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លែងភ្នាល់ល្បែងមួយនេះឃើញបើកលេងជាយូរមកហើយមិនដែលឃើញអាជ្ញាធរ ឬសមត្ថកិច្ចខណ្ឌទួលគោក ចុះបង្ក្រាបទាល់តែសោះ ផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជារបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់បទបញ្ជាអោយអាជ្ញាធរសមត្ថកិច្ចទាំង១៤ខណ្ឌ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមមូលដ្ឋាន ៕


