នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ស្នើដល់សមត្ថកិច្ចមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់អោយបានខ្ពស់បន្ថែមទៀត លើការងារគ្រប់គ្រងវត្តមាន ជនបរទេសក្នុងប្រទេសកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ស្នើដល់សមត្ថកិច្ចមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់អោយបានខ្ពស់បន្ថែមទៀត ដូចភ្លៀងរលឹមលើការងារគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា។ ការថ្លែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័នថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងវត្តមានជនបរទេស នៅសាលប្រជុំស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។
បន្ទាប់ពីលោកវរសេនីយ៍ទោ អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ស្តីពីលិទ្ឋផលការងារលើការងារអនុវត្តច្បាប់អន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជាដែលកម្លាំងក្រោមឱវាទលោកបានអនុវត្តបានយ៉ាងល្អនិងមានប្រសិទ្ឋភាពទទួលបានលិទ្ធផលល្អប្រសើរនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូន គណៈអធិបតី រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានថ្លែងការលើកសរសើរដល់កងកម្លាំងជំនាញ នៃស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញនៅតួនាទីភារៈកិច្ចស្នូលរបស់ខ្លួនបានយ៉ាងល្អប្រសើរ ។
ឯកឧត្តមបន្តថា ដោយអនុវត្តដូចភ្លៀងរលឹមតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័នថារិទ្ធ អគ្គនាយក នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ក៏ដូចជា ដើម្បីរួមគ្នាអនុវត្តអោយកាន់តែមានប្រសិទ្ឋភាពថ្វេដង នៅការអនុវត្តច្បាប់ស្តីពីច្បាប់អន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជាផងនោះ ជាក់ស្តែងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងវត្តមានជនបរទេស ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ ពេលនេះគឺក្នុងគោលបំណង ដើម្បីបន្តជំរុញពង្រឹងនិងពង្រីក សមត្ថភាពដល់កងកម្លាំងនគរបាលជំនាញអោយចេះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជាហៅកាត់ថា ( F P C S ) លើសពីនេះក៏តំរូវអោយសមត្ថកិច្ចនៅក្នុងមូលដ្ឋានរាងៗខ្លួនត្រូវបន្តបង្កើនសកម្មភាពត្រួតពិនិត្យរដ្ឋបាលចំហរទាំងជនបរទេសអន្តោប្រវេសន្ត និងមិនមែនអន្តោប្រវេសន្តដើម្បីយើងរុករកអោយឃើញចំពោះជនបរទេសណាដែលមកស្នាក់នៅបើកធ្វើអាជីកម្មនិងកំពុងបំរើការងារផ្សេងៗហើយបានប្រព្រឹត្តខុសច្បាប់ក្នុងមូលដ្ឋានរបស់យើងដើម្បីយកជនបរទេសរូបនោះមកអនុវត្តទៅតាមនីតិវិធីអោយខានតែបាន ។
តមកនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ព្រមទាំងអស់លោកជាសហការី និង អាជ្ញាធរមានសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ បានចុះអនុវត្តជាក់ស្តែងក្នុងការបន្តផ្សព្វផ្សាយពន្យល់ណែនាំក៏ដូចជាផ្តល់ជូនក្នុងការបង្កើតគណនីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជាហៅកាត់ថា ( F P C S ) ដល់ម្ចាស់ ឬ តំណាង តាមបណ្តាអាជីវកម្ម ក៏ដូចជាម្ចាស់កាន់កាប់លំនៅដ្ឋាន ផ្សេងៗ តូច ធំ អោយចេះប្រើប្រាស់តាមរយះបច្ចេកវិទ្យាគណនី ខាងលើដែលជាភាពងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ព័ត៍មានបានឆាប់រហ័សជូនដល់សមត្ថកិច្ចលើការបង្ការទប់ស្កាត់ និងធ្វើការបង្ក្រាបអោយបានទាន់ពេលវេលាចំពោះជនបរទេសណា ដែលមានគំនិតមិនល្អ ឬបានប្រព្រឹត្តខុសច្បាប់ក្នុងទីតាំងរបស់បងប្អូន ដើម្បីអោយស្របទៅនិងការអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ៕ លោក ខេង ខេមរា










