ខេត្តស្ទឹងត្រែង ឆ្លងថ្មី៨នាក់ (Video Inside)

ខេត្តស្ទឹងត្រែង ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨នាក់ ថែម ទៀត ដែលជាតួលេខឆ្លងថយចុះចំនួន ១៥ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែង ។ ខេត្តស្ទឺងត្រែង គិត រហូតមកទល់នឹងពេលនេះ ការឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ៩២០នាក់, ការជាសះស្បើយឡើងវិញមាន សរុប ចំនួន ៥៦៥នាក់ និងមានអ្នកស្លាប់ចំនួន៩នាក់ ។

នៅក្នុងខេត្តស្ទឹងត្រែងដដែលនោះផងដែរ សេចក្តីរាយការណ៍រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅបានបញ្ជាក់ ការរកឃើញអ្នកឆ្លងវីរុសកូវីដបំប្លែងថ្មី Delta ចំនួន១២នាក់ថែមទៀត ដែលនាំឲ្យចំនួនមនុស្សឆ្លងវីរុសកូវីដបំប្លែង ថ្មី Delta គិតរហូតមកទល់ពេលនេះ មានអ្នកឆ្លងវីរុសកូវីដបំប្លែងថ្មី Delta សារុបចំនួន ៥៨ នាក់ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner