ខេត្តកំពង់ធំមានអ្នក ឆ្លងថ្មី១១នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១១នាក់ និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងថយចុះចំនួន ១៣នាក់ បើធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោង តាមរដ្ឋបាលខេត្ត, អ្នកឆ្លងថ្មីដែលទើបរកឃើញទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែនចំនួន ៥នាក់, ស្រុកសន្ទុកម្នាក់, ស្រុកបារាយណ៍ម្នាក់, ស្រុកតាំងគោក២នាក់, ស្រុកប្រាសាទបល្ល័ង្គ ម្នាក់ និងនៅស្រុក សណ្តាន់ម្នាក់ ។ ស្រ្តីចំណាស់អាយុ៧៦ឆ្នាំ ក្រោយពេលស្លាប់ ត្រូវក្រុមគ្រូពេទ្យបានធ្វើតេស្តសំណាកនិងរក ឃើញថាសាកសព នោះមានវិជ្ជមានកូវីដ១៩ ។

ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣ពាន់ ២៤៨នាក់ , អ្នកជាសះស្បើយឡើងវិញមានចំនួន ២ពាន់ ៤៦៦នាក់ និងមានអ្នកស្លាប់ បានកើនដល់ចំនួន ១០២នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner