ក្រុមហ៊ុន Honda Motor របស់ជប៉ុនអាចបិទផ្អាកដំណើរការរោងចក្ររយៈពេលវែងនៅចិន ដោយសារតែការរីករាលដាលនៃការឆ្លងវីរុសកូរ៉ូណាថ្មី
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ ក្រុមហ៊ុន Honda Motor Co បានធ្វើការសម្រេចចិត្តរក្សាការផ្អាកដំណើរការប្រតិបត្តិការ រោងចក្ររបស់ខ្លួនចំនួន០៣កន្លែងនៅក្នុងប្រទេសចិនរយៈពេលយូរ ដោយសារតែព្រួយបារម្ភពីបញ្ហាឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី នេះបើតាមកាសែត Nikkei របស់ជប៉ុន ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានផ្អាកដំណើរការផលិតកម្មនៅឯរោងចក្ររបស់ខ្លួន នៅក្រុងវូហាន ខេត្តហ៊ូប៉ី រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈខាងមុខ ។ យ៉ាងណាមិញ បើតាមទិន្នន័យជាច្រើនបានបង្ហាញថា ក្រុមហ៊ុនហុងដាបានផ្អាកដំណើរនៃការធ្វើប្រតិបត្តិការផលិតរហូតដល់ថ្ងៃទី០៩ ខែកុម្ភៈប៉ុណ្ណោះ ។

ការផ្អាកដំណើរការយ៉ាងដូច្នេះ ដោយសារតែរដ្ឋាភិបាលចិនបានណែនាំឲ្យផ្អាកដំណើរការមួយរយៈពេល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី ដែលបានសម្លាប់ជីវិតមនុស្សកើនឡើងដល់៦៣៧នាក់ និង៣១.១៦១នាក់ ផ្សេងទៀតឆ្លងមេរោគ ៕


