ចាប់គ្រឿងញៀនជាង២គីឡូ និងជនសង្ស័យ១នាក់ (Video Inside)

បុរសសង្ស័យម្នាក់ជាមួយថ្នាំញៀនជាង២គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅរាជធានីភ្នំពេញ។ មន្ទីរប្រ ឆាំងគ្រឿងញៀននៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថាការបង្ក្រាបបានធ្វើនាវេលាយប់ថ្ងៃទី២៣សីហានៅចំណុច ភូមិកំរៀង, សង្កាត់ព្រៃវែង, ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្បានឃាត់ខ្លួនជនសង្ស័យឈ្មោះ មិល ពៅ អាយុ ៣១ឆ្នាំ និងរឹបអូសគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់២គីឡូក្រាម៥៤០ក្រាមនិង២១មីលីក្រាម៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner