អគ្គស្នងការនគរបាលជាតិ បំពាក់រថយន្តបាញ់ទឹក២គ្រឿងដល់សមត្ថកិច្ចក្នុងរាជធានី (Video Inside)
រថយន្តពន្លត់អគ្គិភ័យទំនើប២គ្រឿងដែលមានសមត្ថភាពបាញ់ទឹកបានកំពស់ដល់៥២ម៉ែត្រ ត្រូវបានបំពាក់ដល់ កងកម្លាំងនគរបាលទន្ទឹមនឹងសេចក្តីរាយការណ៍ករណីឆេះក្នុងរាជធានីភ្នំពេញបានកើតឡើងច្រើនជាបន្តបន្ទាប់ ។
រថយន្តពន្លត់អគ្គិភ័យខ្នាតធំផលិតក្នុងប្រទេសចិនប្រភេទ EVERDIGM Model ERL 54C ចំណុះ៣ពាន់ ៥០០លីត្រ និងមានដងយោងកម្ពស់៥២ម៉ែត្រ ត្រូវបានបំពាក់មួយគ្រឿងដល់នាយកដ្ឋាននគរបាលបង្ការ, ពន្លត់អគ្គិភ័យនិងសង្រ្គោះ និងមួយគ្រឿងទៀតបំពាក់ដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៦ សីហានេះ ក្នុងពិធីប្រគល់និងទទួល នៅឃ្លាំងស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រាជធានីភ្នំពេញក្នុងសប្តាហ៍នេះ សេចក្តីរាយការណ៍បង្ហាញករណីអគ្គិភ័យ បានកើតឡើងយ៉ាងហោចចំនួន៣ខណ្ឌគឺនៅក្នុងខណ្ឌបឹងកេងកង, ខណ្ឌឫស្សីកែវនិងខណ្ឌសែនសុខផងដែរ៕