រដ្ឋបាលរាជធានីភ្នំពេញ បន្តបិទខ្ទប់ភូមិព្រែកតាឡុង២ ដែលមានវីរុសបំប្លែងថ្មី Delta (Video Inside)
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តបិទខ្ទប់កំណាត់ផ្លូវលេខ៣៥ នៃភូមិព្រែកតាឡុង២, សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រយៈពេលមួយសប្តាហ៍ទៀត ដែលជាតំបន់មានការឆ្លងរាលដាលមេរោគបំប្លែងថ្មី Delta។
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញថ្ងៃទី២៦ ខែសីហា បានបញ្ជាក់ថាការសម្រេចបន្តបិទខ្ទប់តំបន់នេះរយៈ ពេល៧ថ្ងៃទៀតនោះ គឺចាប់ពីថ្ងៃទី២៧សីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។ រាជធានីភ្នំពេញគឺជាកន្លែង ដែលមានការផ្ទុះវីរុសបំប្លែងថ្មី Delta ច្រើនជាងបណ្តាខេត្តនានានៅទូទាំងប្រទេសនាពេលនេះ។ ក្នុងចំណោម ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលរកឃើញសរុប១ពាន់ ៣២៥នាក់នៅទូទាំងប្រទេសនោះ, រាជធានីភ្នំពេញ ត្រូវគេរកឃើញ មានវីរុសបំប្លែងថ្មី Delta ឆ្លងច្រើនជាងគេដល់ចំនួន៣២៦នាក់៕