ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ព្យាយាមផ្តោតលើកិច្ចការជាប្រចាំ ចូរបំភ្លេចមហិច្ឆតាទាំងអស់សិន។ ដាក់គំនិតរបស់អ្នកឲ្យមានសណ្តាប់ធ្លាប់ សូមគិតពីគម្រោងដែលបានដាក់ចេញពីមុន។ ហោរាសាស្រ្តអាជីព ណែនាំអ្នកកុំឲ្យរស់នៅក្នុងស្ថានភាពអវិជ្ជមាន។ សូមបន្តធ្វើការងាររបស់អ្នក ពីព្រោះអ្នកទទួលបានគំនិតជាក់ស្តែង និងការសម្រេចចិត្តបានល្អ។ អ្នកមានអារម្មណ៍សេរីក្នុងការដេញដោល ឬសួរសំណួរដែលលំបាកទាំងឡាយដែលទាក់ទងនឹងការងារ។ ក្រៅពីនេះអ្នកអាចទទួលបានពត៌មានលំអិតដែលអ្នកត្រូវការ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកអាចមានបញ្ហា ឬជម្លោះជាមួយថ្នាក់លើ ព្រោះតែរឿងយល់ច្រលំតូចតាច។ ដោយឡែក សូមប្រើថ្ងៃនេះដើម្បីធ្វើផែនការឲ្យបានប្រសើរជាងមុន នោះកិច្ចការរបស់អ្នកនឹងទទួលបានភាពចម្រើនលូតលាស់ឡើងវិញក្នុងរយៈពេលឆាប់ៗនេះ។ សូមកុំធ្វើការច្រើនពេក សក្តានុពលថាមពលរបស់អ្នកខ្ពស់ ប៉ុន្តែអ្នកគួរសន្សំកម្លាំង។ កុំបង្កើតរូបរាងនៃសកម្មភាពខ្លាំងពេក ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កំលាំង។ ក្រៅពីនេះ សូមចងចាំថា អ្នកនឹងអាចជាប់គាំងក្នុងករណីណាមួយ ដូច្នេះសូមគិតបំពេញការស្រមៃរបស់អ្នក ប៉ុន្តែមិនឲ្យជាប់ចិត្តពេកនោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំពាក់ព័ទ្ធជាមួយបញ្ហា ឬជម្លោះរបស់អ្នកដទៃសូម្បីតែថ្នាក់លើអ្នកក៏ដោយ បើមិនដូច្នេះទេ កិច្ចការរបស់អ្នកអាចមានបញ្ហាច្រើន។ ផ្ទុយទៅវិញ ចូរព្យាយាមគ្រប់គ្រងការងាររបស់ខ្លួនឲ្យល្អ នោះអ្នកនឹងអាចរំពឹងថាទទួលបានដំណឹងល្អ និងភាពចម្រើនលូតលាស់។ ក្នុងនោះសូមកុំបារម្ភពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក អ្នកអាចមានលទ្ធភាពបន្ថែមប្រាក់សន្សំ ហើយក៏អាចចាយវាយប្រាក់កាសដើម្បីទទួលបានប្រាក់ចំណេញមកវិញបានផងដែរ។ ដោយឡែក សូមប្រយ័ត្នមនុស្សប្លែកមុខ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពពេញលេញបំពេញការងារតូចធំទាំងឡាយ។ ការយកចិត្តទុកដាក់បំពេញការងារ និងការគោរពតួនាទីបានទទួលនូវការទទួលស្គាល់យ៉ាងកក់ក្តៅពីមនុស្សនៅជុំវិញខ្លួន ពិសេសថ្នាក់តែម្តង។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ី ទទួលបានអតិថិជនល្អ ហើយមនុស្សដែលតែងឈ្នានីសមិនអាចរកផ្លូវធ្វើទុក្ខអ្នកបាននោះទេក្នុងពេលនេះ។ ទោះបីជាយ៉ាងនេះ អ្នកមិនទាន់អាចលែងដៃបានទេ សូមបន្តការខិតខំប្រឹងប្រែង និងត្រូវរក្សាទឹកចិត្ត និងអាកប្បកិរិយាល្អជានិច្ច។ ដោយឡែក ចំពោះលោកអ្នកដែលមានបំណងចាកចេញពីស្ថានភាពចាស់ គួរតែធ្វើដំណើរចាកចេញនៅពេលនេះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកគួរចំណាយពេលវេលាច្រើន ដើម្បីវិភាគស្ថានការណ៍ ហើយកុំរិះគន់វិធីសាស្រ្តធ្វើការរបស់មិត្តភក្តិក្នុងរង្វង់ការងារ។ ជាចំណុចល្អ អ្នកអាចនឹងទទួលបានការយល់ដឹង និងការវិភាគបានត្រឹមត្រូវនូវទិដ្ឋភាពជាក់ស្តែងរបស់ជីវិតក្នុងពេលនេះ។ ភាគច្រើនអ្នកអាចរកឃើញមូលហេតុនៃភាពបរាជ័យ ហើយអ្វីដែលសំខាន់គឺអាចរកមធ្យោបាយកែកំហុសពីអតីតកាលបាន។ ដោយឡែក សូមកុំទៅពាក់ព័ទ្ធនឹងជម្លោះ ឬសូម្បីមតិរិះគន់នានា។ ការធ្លាក់ខ្លួនទៅនឹងជម្លោះជាកំហុសធំបំផុតក្នុងថ្ងៃនេះ ពីព្រោះហេតុការនេះនឹងនាំកង្វល់វែងឆ្ងាយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកពិនិត្យឡើងវិញនូវវិធីសាស្រ្តនៃការងារ។ ភាគច្រើនអ្នកកំពុងដើរក្នុងផ្លូវត្រឹមត្រូវ ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ក្នុងការគិតគូរពីបទពិសោធន៍របស់សហការី អ្នកគ្រប់គ្រង ឬសូម្បីគូប្រជែងក្តី។ ប្រសិនបើអ្នកចូលរួមការជួបជុំ ការប្រជុំពិភាក្សា ឬការសម្រេចចិត្តនានា សូមព្យាយាមយល់ដឹងពីករណីទាំងនោះឲ្យបានម៉ត់ចត់ ស្តាប់ច្រើនជាងការនិយាយមិនមានប្រយោជន៍។ សូមចងចាំថា អ្នកអាចផ្តល់យោបល់បាន បើអ្នកច្បាស់លាស់ក្នុងកិច្ចការនោះ។ ហេតុផលលំបាកគឺថា លោកអ្នកអាចនឹងបង្កើតកំហុសដោយអចេតនា ក៏ព្រោះតែអ្នកមិនអាចធ្វើឲ្យអ្នកដទៃយល់ពីអ្នកបាន។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកពោរពេញទៅដោយអារម្មណ៍ភ្លឺថ្លា ដូច្នេះអ្នកអាចបំពេញការងារបានល្អ សូម្បីតែការរកស៊ីជួញដូរក៏អាចនឹងទទួលបានផលចំនេញតាមការរំពឹងដោយងាយស្រួល។ ប៉ុន្តែសូមកុំរំពឹងលាភសំនាងនានាដោយងាយ ឬនាំមកឲ្យដោយអ្នកដទៃ ពីព្រោះមានលោកតែម្នាក់គត់ដែលអាចចាត់ចែងវាសនាខ្លួនឯងក្នុងថ្ងៃនេះ។ ក្នុងអឡុងនេះ ភាពអវិជ្ជមានខ្លះអាចកើតឡើង ដើម្បីចូរត្រៀមខ្លួនដើម្បីដោះស្រាយ ប៉ុន្តែក៏មិនចាំបាច់តានតឹងពេកទេ អ្នកអាចដោះស្រាយវាបានដោយងាយស្រួល។ ប្រការសំខាន់ សូមជឿទុកចិត្តលទ្ធភាព និងសមត្ថភាពខ្លួនឯង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងហុចផលយ៉ាងពេញចិត្ត។ លោកអ្នកមានមនុស្សអាណិតស្រឡាញ់ និងជួយយកអាសារណាស់។ ប៉ុន្តែសូមលោកអ្នកកុំខ្ជះខ្ជាយពេលវេលាក្នុងការនិយាយវែកញែក ឬរៀបរាប់ការងាររបស់អ្នក ពីព្រោះមានតែការអនុវត្តជាក់ស្តែងប៉ុណ្ណោះដែលអាចឲ្យគេទទួលស្គាល់ និងយល់ដឹងសមត្ថភាពរបស់អ្នកបាន។ សូមព្យាយាមសម្របសម្រួលការងារឲ្យបានច្រើននៅពេលព្រឹក ប៉ុន្តែសូមបែងចែកកំលាំងឲ្យសមហេតុផល។ ដោយឡែក អ្នកមិនត្រូវធ្វេសប្រហែសទេ ដោយសារ ការងារអ្នកអាចនឹងជាប់គាំងក្នុងស្ថានភាពខ្លះផងដែរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ សូមរក្សាការងារ និងមុខរបរអាជីវកម្មឲ្យនៅដដែលសិន។ ការ បណ្តាក់ទុន ឬផ្លាស់ប្តូរកន្លែងការងារមិនធានាថាទទួលបានផលល្អនោះទេ ដោយសារស្ថានភាពនៅជុំវិញខ្លួនហាក់ច្របូកច្របល់ ហើយក៏មានមនុស្សនៅក្បែរដែលមិនមានបំណងល្អផងដែរ។ មិនបាច់ប្រញាប់ប្រញាលទេ អនុវត្តការងារនេះជាធម្មតា ហើយបើអ្នករកឃើញភាពអសកម្មណាមួយចូរដោះស្រាយឲ្យបានរហ័ស។ ក្នុងនោះប្រមូលយកពត៌មានមកវិភាគ ប៉ុន្តែដាច់ខាតកុំធ្វើឲ្យខ្លួនធ្លាក់ក្នុងសភាពស្មុគ្រស្មាញឥតប្រយោជន៍។ ប្រការចំបង សូមរស់នៅដោយភាពសុទិដ្ឋិនិយម ពីព្រោះវាអាចទាក់ទាញទំនាក់ទំនងសម្រាប់ភាពរីកចម្រើនក្នុងជីវិត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបនឹងការលំបាកតិចតួច ដែលទាក់ទងនឹងការបំពេញភារកិច្ចប្រចាំថ្ងៃ។ ប្រហែលជាអ្នកនឹងប្រឈមនឹងឧបាយកលរបស់គូប្រជែង ឬមនុស្សក្នុងក្រុមការងារដែលហាក់មានចិត្តច្រណែនឈ្នានីសនឹងជោគជ័យ ឬសមត្ថភាពរបស់អ្នក។ ប្រការចាំបាច់ណាស់ ដែលអ្នកគួរតែរស់នៅដោយភាពស្ងៀមស្ងាត់ បញ្ជៀសការអួតអាង ឬសម្តែងលទ្ធផលការងារទៅក្រៅ ពីព្រោះវាគ្មានអ្វីដែលត្រូវធ្វើរឿងទាំងអស់នោះទេ។ ក្នុងនោះក៏ត្រូវត្រៀមខ្លួនដោះស្រាយភាពអសកម្មទាំងនោះឲ្យបានលឿន ដាច់ខាតមិនគួរជឿនរណាដោយងាយនោះទេ ពិសេសទាក់ទងអាថ៌កំបាំងការងារតែម្តង។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកអាចបំពេញការងារ និងក្តីស្រមៃបានទាំងអស់។ មិនគួរមានភាពអាក់អន់ ភ័យខ្លាចព្រោះតែបទពិសោធន៍បរាជ័យចាស់នោះទេ ចូរបោះជំហានចេញចុះ ពីព្រោះឳកាសមានច្រើន ហើយសុទ្ធតែជាឳកាសល្អប្រសើរណាស់។ អ្នកក៏អាចធានាថានឹងបញ្ចប់ការងារបានងាយស្រួល ហើយដំនឹងរីករាយយ៉ាងភ្ញាក់ផ្អើលអាចនឹងកើតឡើងនៅចុងបញ្ចប់ការងារល្ងាចនេះផងដែរ។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពបញ្ចេញមតិយោបល់តាមបំណង ពីព្រោះលោកអ្នកនឹងទទួលបានពត៌មានលំអិតជាគ្រឹះក្នុងការពិភាក្សាដោយសន្តិវិធី។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះជាពេលវេលាមមាញឹក ហើយអ្នកក៏អាចខាតបង់ផ្នែកហិរញ្ញវត្ថុបន្តិចបន្តួចផងដែរ។ សូមកាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នក ប្រសិនបើអ្នកមិនអាចធ្វើទៅបាន ពីព្រោះនោះជាការកាត់បន្ថយហានិភ័យ។ សូមព្យាយាមយល់ដឹងពីគោលបំណងពិតប្រាកដរបស់អ្នក ដោយពិនិត្យមើលដំនើរការការងារដែលកំពុងអនុវត្តសព្វថ្ងៃ។ ក្នុងនោះសូមកុំបណ្តោយខ្លួនឲ្យគិតរឿងឥតប្រយោជន៍ច្រើន កុំភ័យខ្លាចច្រើន ហើយក៏មិនគួរយកវាសនារបស់ខ្លួនដាក់ក្នុងកណ្តាប់ដៃអ្នកដទៃដែរ។ ការជឿជាក់ខ្លួនឯង និងការដំណើរការជីវិតដោយការប្រុងប្រយ័ត្ន នឹងហុចផលល្អដល់អាជីព។
ចំណាំៈ
ឆ្នាំទាំង៣ ថោះ មមី ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានឳកាសការងារ ដែលប្រកបដោយភាពចម្រើន។ លុយកាក់ ទ្រព្យសម្បតិ្ត និងសេចក្តីសុខក្សេមក្សាន្តនឹងកើតឡើងក្នុងជីវិតអ្នក។