អប្សរាព្រឹកនេះ ៣០ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V2      សម្ដេចតេជោ បង្ហោះរូបថតចៅ២សន្លឹក អមដោយពាក្យថា ចៅកុំទៅអាហ្រ្គានីស្ថានអី នៅជួយតាប្រឆាំងកូវីដ.១៩ល្អជាង៕…អានផ្ទាល់ (ដោយ វណ្ណលុក)

V1      សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំរស់នៅឃុំមៀនស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៩លាន៕…អានផ្ទាល់ (ដោយ វណ្ណ លុក)

L1    សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីណែនាំ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១» ព្រមទាំងណែនាំ ពង្រឹងការអនុវត្តការងារ ចំនួន៤ចំណុចបន្ថែមទៀត ៕    …អានផ្ទាល់… (ដោយ ស៊ូ វណ្ណលុក)

C4    ឯកឧត្តម ហ៊ុន ម៉ានីថ្លែងថា  វ៉ាក់សាំងដែលកំពុងចាក់ជូនប្រជាពលរដ្ឋ រកបានដោយកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតមេរោគកូវីដ១៩៕…អានផ្ទល់…ចប់ (ដោយ៖ជា សេឌី)

C3    ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញ បានបញ្ជាក់ពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៣៨នាក់, ជាសះស្បើយចំនួន៣៤៥នាក់ និងអ្នកស្លាប់ថ្មីចំនួន ១១នាក់។ គិតថ្ងៃទី២៩ ខែសីហា  កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩២,២០៨នាក់, អ្នកជាសះស្បើយចំនួន៨៨,១១៩នាក់, ស្លាប់សរុបចំនួន១,៨៨១នាក់ ៕…អានផ្ទល់…ចប់ (ដោយ៖ជា សេឌី)

BH1  ឯកឧត្តម ហ៊ុយ វណ្ណៈ សរសេរសារ រិះគន់ស្ថានទូត អាមេរិក ចំពោះការផ្សាយដោយមិនថ្លៃថ្នូរ នូវបទចម្រៀងលោក ស៊ីន ស៊ីសាមុត ៕ …អានផ្ទាល់… (សួង ពិសិដ្ឋ + ប៊ុន ហុក)

V3    ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍   ជួយសម្របសម្រួលបញ្ជូនពលករពលការិនី និងកុមារសរុបចំនួន០៩រូប មកកម្ពុជាវិញ៕…អានផ្ទាល់ (ដោយ សួង ពិសិដ្ឋ)

វគ្គទី២៖សុវត្ថិភាពសង្គម

BH2  អាជីវករ​ផ្សារ​អូ​ឫស្សី​ ៦នាក់ រកឃើញថា ឆ្លងជំងឺ​កូ​វីដ-១៩ ដែល​អាចពាក់ព័ន្ធ ​នឹងវីរុស​​បំប្លែង​ថ្មី Delta៕ …អានផ្ទាល់… (វ៉េង លឹមហួត + ប៊ុន ហុក)

ខេត្តបាត់ដំបង

C2    អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យតាមបណ្តាស្រុកភាគខាងលិចជាប់ព្រំដែនថៃ និងដាស់តឿនដ  ល់មេឃុំ និងរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់ពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន ឲ្យបានគ្រប់ៗគ្នា ៕…អ្នកនាងរ័ត្ន ចរិយាឃ្លីប… (ដោយ៖អ៊ុក សំអាន)

ខេត្តស្ទឹងត្រែង

C6  កម្លាំងសមត្ថកិច្ចចុះរឹតបន្តឹង និងអនុវត្តវិធានការក្តៅ ទៅលើជនល្មើសបម្រាមគោចរក្នុងក្រុង ខណៈកំពុងបិទខ្ទប់ ដើម្បីការពារសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋ បញ្ជៀសពីការឆ្លងរាលដាលកាន់តែខ្លាំងក្នុងសហគមន៍ គ្រាដែលមេរោគបំប្លែងថ្មី បាននឹងកំពុងផ្ទុះឡើងក្រុងស្ទឹងត្រែង៕…លោកដេង ម៉ាវិន…ឃ្លីប…

ខេត្តកែប

C1  ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា  បើយោងតាមរបាយការណ៍ពីមន្ទីរបរិស្ថានទាំង២៥ ខេត្ត-រាជធានី សំណល់រឹងសំរាម នៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មានប្រមាណ១០០តោនក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះដោយសារតែអាត្រាឆ្លងជំងឺមានការធ្លាក់ចុះ៕…អានផ្ទាល់ (ដោយ៖ ម៉ា ដេប៉ូ)

ខេត្តកណ្តាល

V4    អភិបាលខេត្តកណ្តាលចុះជួបសំណេះសំណាល សួរសុខទុក្ខ និងសម្របសម្រួលបញ្ចប់វិវាទការងារជូនកម្មករ កម្មការរិនីនៅសិប្បកម្មមួយកន្លែងស្ថិតនៅភូមិព្រែកខ្សេវ   សង្កាត់រកាខ្ពស់៕…អានផ្ទាល់ (ដោយ អ៊ិត រ៉ាវុធ)

វគ្គទី៣៖រាយការណ៍តាមខេត្ត

កណ្តាល

C5    ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដាក់ផែនការបំពាក់អំពូលភ្លើងសូឡា តាមផ្លូវក្នុងស្រុកកោះធំ ខេត្តកណ្តាល៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

កំពង់ធំ

CH     រដ្ឋមន្ត្រី ថោង ខុន ប្រគល់សម្ភារបរិក្ខារជាច្រើនជូនរដ្ឋបាលខេត្តកំពង់ធំ ស្រុកបារាយណ៍ ស្រុកតាំងគោក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការ ៣កុំ ៣ ការពារ

ខេត្តរតនគិរី

BH3  រដ្ឋបាលខេត្តរតនគិរី ទទួលបានផ្លែមៀន ពីសម្ដេចតេជោ ហ៊ុន សែន សម្រាប់ចែកជូន កងកម្លាំង ក្រុមគ្រូពេទ្យ មន្ត្រីរាជការជួរមុខ អ្នកជំងឺ និងអ្នកកំពុង ធ្វើចត្តាឡីស័ក ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គតិ យុត្ត + កាត់ត លោក ប៊ុន ហុក)

ខេត្តសៀមរាប

BH6  ក្រុមការងារ របស់សម្តេចតេជោ ហ៊ុន សែន នាំយកផ្លែមៀន និងផ្លែតាង៉ែន ចំនួន៥តោន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក ប៊ុន ហុក)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ធំ

BH4  អតីតយុទ្ធជន៦គ្រួសារ និងគ្រួសារអតីតយុទ្ធជនពលីរងគ្រោះ ដោយអគ្គីភ័យឆាប់ឆេះផ្ទះ បានទទួលអំណោយ របស់សម្ដេចតេជោ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន រដ្ឋា)

BH5  សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភអង្ករ ៥តោន ដល់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ប៊ុន រដ្ឋា)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

G1     លោក ចូ បៃដិន និយាយថា ការវាយប្រហារឆ្លើយតប ទៅនឹងការបំផ្ទុះគ្រាប់បែក លើក្រុម ISIS នៅអាហ្វហ្គានីស្ថាន មិនមែនជាលើកចុងក្រោយទេ ៕…អានផ្ទាល់

G2     ករណីបំផ្ទុះគ្រាប់បែកដ៏ធំមួយទៀត បានកើតឡើងក្បែរព្រលានយន្តហោះកាប៊ុលនៅថ្ងៃអាទិត្យនេះ ៕…អានផ្ទាល់

G3     អតីតរដ្ឋមន្រ្តីព័ត៌មានអាហ្វហ្គានីស្ថាន ក្លាយជាអ្នកធាក់កង់ដឹកជញ្ជូនអាហារ នៅក្នុងប្រទេសអាល្លឺម៉ង់ ៕…អានផ្ទាល់

G4     វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១២,៧៩៦ករណី» និងស្លាប់ ៣៤៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ ៕…អានផ្ទាល់

G5     ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗជាង ១៦,០០០នាក់ និងអ្នកជំងឺ ២៦៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ ៕…អានផ្ទាល់

G6     ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗចំនួន «២០,៥៧៩នាក់» និងស្លាប់២៨៥នាក់ទៀតនៅថ្ងៃនេះ ៕…អានផ្ទាល់

——–បទយកការណ៍

R79    បុព្វហេតុបរិស្ថាននាំអោយសំរាមក្លាយជាដុំមាសពេជ្រ បង្កើតចំណូល បច្ចុប្បន្នបញ្ហាសំរាមប្លាស្ទិកមិនថាប្រទេសកម្ពុជាទេ ស្ទើរទូទាំងពិភពលោក បានចាត់ទុកវាជា បញ្ហា ចម្បងមួយ ដែលត្រូវតែចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ ចំពោះកម្ពុជាមានសិប្បកម្មមួយកន្លែង បានចំណាយពេលជាង១០ឆ្នាំ ទៅលើការងារកែច្នៃសំរាមប្លាស្ទិក ទៅជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ ឡើងវិញ ដោយម្ចាស់សិប្បកម្មរូបនោះបានចាត់ទុកសំរាម ទៅជាវត្ថុមង្គលរបស់លោក ព្រោះវាបាននាំមក នូវប្រាក់ចំណូលសម្រាប់លោកផងពិសេសគឺអាចជួយសម្អាតបរិស្ថាននៅក្នុងបរិយាកាស។ យ៉ាន់ លីណា…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner