ក្រសួងពាណិជ្ជកម្ម និងធនាគារវីង បានតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ទូទាត់ប្រតិបត្តិការ លើផ្សារខេមបូឌាត្រេដ

ភ្នំពេញ៖ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យម ហើយក៍មានផ្តល់វគ្គបណ្តុះបណ្តាល ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុ បែបឌីជីថល សម្រាប់សហគា្រសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ ។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២១ ។
ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារវីង ក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក
របស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ របស់ក្រសួងពាណិជ្ជកម្ម ។
អនុស្សរណៈនេះត្រូវបានចុះហត្ថលេខា នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ នឹងក្លាយជាព្រឹត្តិការណ៍ពិសេសមួយ ក្នុងការឆ្ពោះទៅមុខនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ជាពិសេស ជាមួយធនាគារវីង ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយក៍ជាការបង្កើនឱកាសសេដ្ឋកិច្ច តាមរយៈការលក់ផលិតផល ដែលបានផលិតនៅក្នុងប្រទរសកម្ពុជា ទៅឱ្យអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅប្រទេស ឬក៏ដៃគូអាជីវកម្មផ្សេងៗ មិនថាលោកអ្នកនៅទីណាក៏ដោយ លោកអ្នកអាចប្រើប្រាស់ផលិតផលខ្មែរបានដែរ ។ ក្រសួងពាណិជ្ជកម្ម បានដាក់ដំណើរការសាក
ល្បង ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ សម្រាប់ការចុះឈ្មោះបឋម ដោយសហគ្រាសធុនតូច និងមធ្យម នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់សហគ្រា
សធុនតូច និងមធ្យមនៅកម្ពុជា អាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យារួមមួយ (មានទាំងប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធដឹកជញ្ជូនផងដែរ) ក្នុងការនាំចេញផលិតផលកម្ពុជា និងពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយជាងមុន ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
ពីធីសម្ពោធជាផ្លូវការផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ នឹងត្រូវរៀបចំក្នុងពេលដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមបន្តថា៖ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ របស់គម្រោង Go4eCAM ដែលទទួលបានការគាំទ្រហិរញ្ញប្បទាន ពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។ ផ្សារខេមបូឌាត្រេដនេះ ត្រូវបានផ្តួចផ្តើមបង្កើត និងគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ច ដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ ភាពជាដៃគូនេះ អនុញ្ញាតឱ្យយើងចូលរួមចំណែក ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដោយប្រើការទូទាត់ប្រាក់តាមឌីជីថល ។ ការទូទាត់តាមឌីជីថល កំពុងមានការពេញនិយម នៅជុំវិញពិភពលោក ដោយសារភាពងាយស្រួល និង មានសុវត្ថិភាព។
ធនាគារវីង ក៏នឹងពង្រឹងចំណេះ ដឹងផ្នែកហិរញ្ញវត្ថុបែបឌីជីថល ដល់សមាជិកសហគ្រាសធុនតូច និង មធ្យម របស់ផ្សារខេមបូឌាត្រេដ ដោយរៀបចំឲ្យមានជាការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងសកម្មភាពកសាងសមត្ថភាព ផ្សេងៗជាច្រើន ។ មួយគ្នានេះដែល ក្រសួងពាណិជ្ជកម្ម និងធនាគារវីង នឹងធ្វើការរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មបែបឌីជីថល និងការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner