បុរសម្នាក់ តូចចិត្តជាមួយនឹងប្រពន្ធលះលែងបាន៧ថ្ងៃ បេីកម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា តែសំណាងល្អមិនស្លាប់
ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ខូចចិត្តមកលោតទឹកសម្លាប់ខ្លួនបន្ទាប់ពីប្រពន្ធសុំលែងជាច្រេីនដងខ្លួន ក៏ព្រមលែងលុះលែងបាន៧ថ្ងៃសុំត្រូវគ្នាវិញតែប្រពន្ធមិនព្រម ក៏សម្រេចចិត្តធ្វេីបែបនេះតែម្តង។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ២ និង៤០នាទី រសៀល ថ្ងៃ ទី ៣០ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅចំណុចលេីស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជាជប៉ុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
បុរសរងគ្រោះឈ្មោះ សូរ គឿ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបររត់កង់បីឥណ្ឌា មានស្រុុកកំណេីតនៅខេត្តកំពង់ធំ មានប្រពន្ធនៅខេត្តព្រៃវែង ជាកម្មការិនីរោងចក្រអ្នកទាំងពីរមានកូនប្រុសស្រី២នាក់ ក្នុងបន្ទុកស្នាក់នៅម្តុំកាណាឌី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែង កើត ហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុ មុននឹងមកលោតទឹកនេះ បុរសរងគ្រោះខាងលេី បានព្យាយាមសម្លាប់ខ្លួនចំនួន២ដងរួចមកហេីយ ដោយលេីកទី១ព្យាយាមចងកសម្លាប់ខ្លួន លេីកទី២ព្យាយាមលេបថ្នាំសម្លាប់ខ្លួន និងលេីកទី៣ បានជិះកង់បីឥណ្ឌារបស់ខ្លួន ដែលទិញបង់រំលស់មិនទាន់រួចផងនោះមកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អការធ្វេីអត្តឃាតទាំងបីលេីកមិនបានសម្រេចនោះទេ។
តាមប្រភពបន្តថា បុរសខាងលេីត្រូវបានអតីតប្រពន្ធសុំលែងជាច្រេីនដងរហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ ខ្លួនក៏ព្រមលែងលះប្រពន្ធដោយកូនប្រុសស្រី២នាក់ ប្រពន្ធជាអ្នកយកទៅចិញ្ចឹមខ្លួនទទួលបានកង់បីបង់រំលស់ហេីយដល់ថ្ងៃទី២៩ខែឆ្នាំដដែល ដោយសារចិត្តមិនដាច់ពីអតីតប្រពន្ធ ក៏សុំអតីតប្រពន្ធត្រូវរ៉ូវគ្នាវិញ តែអតីតប្រពន្ធមិនព្រមលុះរហូតដល់ថ្ងៃទី៣០ នាវេលាម៉ោងខាងលេីជនងគ្រោះ ក៏បានជិះម៉ូតូកង់បីឥណ្ឌា ដោយខ្លួនឯងចេញពីម្តុំបឹងកេងកងមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វារតែម្តង តែសំណាងល្អ បានបងប្អូនខ្មែរអុីស្លាមដែរជាអ្នកនេសាទត្រីនៅក្បែរនោះឃេីញទាន់ ក៏ចេញទូកទៅជួយស្រង់ពីទឹកបានទាន់ពេល មិនបណ្តាលឲ្យបុរសនោះបាត់បង់ជីវិតឡេីយ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ច ប្រចាំកាេនៅគោលដៅទី៣ ក្រោមស្ពានជ្រោយចង្វាហៅទៅសួនាំ និងអប់រំរួចឱ្យបុរសខាងលេីត្រឡប់ទៅផ្ទះវិញ៕ ដោយ/ ឆៃហួត និងប៊ុនធី







