ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៨៣នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨៣នាក់ ដែលជាតួលេខឆ្លងកើនឡើងចំនួន៥៦នាក់ បើធៀបនឹង ម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះបានកើតលើពលរដ្ឋនៅក្នុងក្រុងសួង៥នាក់, ស្រុក ពញាក្រែកចំនួន២នាក់, ស្រុកត្បូងឃ្មុំ៧នាក់ និងនៅស្រុកមេមត់៦៩ នាក់។ ចំណែកអ្នក គឺជាបុរសអាយុ ៧៣ឆ្នាំ រស់នៅក្នុងក្រុងសួង។
ខេត្តត្បូងឃ្មុំគិតត្រឹមថ្ងៃ នេះ មានការឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់ ៣៦០នាក់, ជា សះស្បើយ សរុប ចំនួន ២ពាន់ ៦៣៥នាក់ និងអ្នក ស្លាប់ចំនួន៤១ នាក់ ៕