ខេត្តកំពង់ធំ ឆ្លងថ្មី២៦នាក់ (Video Inside)
ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៦នាក់ ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះចំនួន១១នាក់ធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងពលរដ្ឋជាអ្នកក្រុងស្ទឹងសែន៤នាក់, ស្រុកកំពង់ស្វាយ១៥នាក់, ស្រុកស្ទោង ៦នាក់ និងនៅក្នុង ស្រុកបារាយណ៍ម្នាក់ ។ ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣ពាន់៣៤៧នាក់, ព្យាបាលជាសះស្បើយ ចំនួន ២ពាន់ ៦៨៨នាក់ និងមានអ្នកស្លាប់ មានចំនួនសរុប ១១១នាក់ ហើយ ។