ខេត្តស្ទឹងត្រែង ឆ្លងថ្មី១៥នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ មានកើនឡើងម្នាក់ ធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងស្ទឹងត្រែងចំនួន ១១នាក់ និងនៅស្រុកស្រុកសេសាន ចំនួន ៤នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ថែមទៀតនោះវិញ គឺជាស្រ្តីចំណាស់ អាយុ ៧៩ឆ្នាំ នៃក្រុងស្ទឹងត្រែង ។
ខេត្តស្ទឹងត្រែង គិតរហូតមកទល់នឹងពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៨៣នាក់, ជាសះស្បើយ ឡើងវិញចំនួន ៦១៦នាក់ និងមានអ្នកស្លាប់បានកើនដល់ ១០នាក់ ហើយ ។ ខេត្តស្ទឹងត្រែងវេលាចុងក្រោយនេះ មានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន៣៤ករណីដែលនាំឲ្យតួលេខឆ្លងវីរុសបំប្លែងថ្មី Delta សរុបចំនួន ៩៥ករណី។