អង្គការសុខភាពពិភពលោក WHO កំពុងឃ្លាំមើលវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី “Mu” ដែលទើបរកឃើញដំបូងនៅកូឡុំប៊ី
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា ខ្លួនកំពុងតាមដានវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមួយប្រភេទមានឈ្មោះថា មូ (Mu) ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា។
វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមួយឈ្មោះថា មូ (Mu) ឬមានគេស្គាល់ថា B.1.621 ត្រូវបានអង្គការសុខភាពពិភពលោក WHO ចាត់បញ្ចូលទៅក្នុងក្រុមនៃ «វីរុសបំប្លែងថ្មីដែលគួរចាប់អារម្មណ៍» ។ ជាមួយគ្នានេះ អង្គការសុខភាពពិភពលោក WHO ក៏បានព្រមានដែរថា វីរុសនេះទំនងជាអាចស៊ូទ្រាំជាមួយនឹងវ៉ាក់សាំងបាន ដែលតម្រូវឱ្យមានការសិក្សាបន្ថែម ដើម្បីស្វែងយល់ឱ្យច្បាស់ពីវីរុសបំប្លែងថ្មីនេះកាន់តែច្បាស់។ ជាទូទៅគ្រប់វីរុសទាំងអស់ ក្នុងនោះរួមទាំងវីរុស SARS-CoV-2 ជាវីរុសដើមដែលបង្កជាជំងឺ COVID-19 តែងតែឆ្លងកាត់ដំណើរបំប្លែងខ្លួន ដោយជួនកាលបង្កើតចេញជាវីរុសថ្មីដែលកាចសាហាវ និងពេលខ្លះបង្កើតជាវីរុសខ្សោយ។
បច្ចុប្បន្ននេះ WHO បានកំណត់អត្តសញ្ញាណវីរុសកូវីដ១៩បំប្លែងខ្លួនដែលបង្កការព្រួយបារម្ភចំនួន៤ ក្នុងនោះរួមមានវីរុស Alpha ដែលកំពុងមានវត្តមាននៅក្នុងប្រទេសចំនួន ១៩៣ និងវីរុស Delta ដែលកំពុងមានវត្តមាននៅក្នុងប្រទេសចំនួន ១៧០។ វីរុសបំប្លែងខ្លួនចំនួន ៥ ក្នុងនោះវីរុស មូ (Mu) ត្រូវបាន WHO កំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕ ប្រភព៖ CNA



