សមាគមទេសចរណ៍ស្នើអោយរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ដាក់វិស័យនេះទៅក្នុងវិស័យសេវាកម្ម ដើម្បីទទួលបានកម្ចីផ្សេងៗក្នុងស្តាវិស័យនេះឡើងវិញ (Video Inside)

ភ្នំពេញ៖ លោក​ស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បញ្ជាក់ថា សមាគម​ទេសចរណ៍​បាន​ស្នើ​អោយ​រាជរដ្ឋាភិបាល និង​ក្រសួង​ទេសចរណ៍​ដាក់​វិស័យនេះ ទៅក្នុង​វិស័យ​សេវាកម្ម ដើម្បី​ទទួល​បាន​កម្ចី​ផ្សេងៗ​ក្នុង​ស្តា​វិស័យនេះ​ឡើងវិញ ពីព្រោះ​អ្នក​រកស៊ី​ផ្នែក​នេះ មានតែ​សេវាកម្ម​សុទ្ធសាធ អត់​មាន​ផលិតផល​យកទៅ​លក់​នោះ​ទេ។

លោកស្រី ឆាយ ស៊ីវ​លីន បានលើកឡើងថា ខ្ញុំ​សូម​ស្នើអោយ​រាជរដ្ឋាភិបាលដាក់​វិស័យ​ទេសចរណ៍ទៅក្នុង​វិស័យ​សេវាកម្ម​ផង ពីព្រោះ​យើង​តែង​ឃើញ​មាន​វិធាន​ការជួយ​ដល់​វិស័យ​ឯកជន ហើយក៏​ឃើញ​មានការ​ផ្ដល់​កម្ចី​ផ្សេងៗ ដែលមាន​លក្ខណៈ​បន្ធូរបន្ថយ​ការប្រាក់ និង​កសាង​ឯកសារ​នានា ហើយ​នៅ​ក្នុងនោះ មិនឃើញ​មាន​វិស័យ​ទេសចរណ៍​ទេ ចឹ​ង​ចង់​ឲ្យ​ពិនិត្យឡើងវិញលើ​វិស័យ​ទេសចរណ៍​នេះ​​។ លោកស្រីបន្ត​ថា ទីភ្នាក់ងារ​ទេសចរណ៍​អត់​មានផលិតផល មាស ​ពេជ្រយកទៅលក់​នោះទេ គឺ​គាត់​លក់​តែ​សេវាកម្ម​សុទ្ធសាធ គឺ​គាត់​នាំ​ទេស​ចរមក​ដើរ​កម្សាន្តតាម​រមណីយដ្ឋាន តាម​តំបន់​បេតិកភណ្ឌ​ជាតិ​នានា ដូច្នេះ​សូម​អោយ​ដាក់បញ្ចូល​នៅក្នុង​វិស័យ​អាទិភាព​ផង ពីព្រោះ​វិស័យ​កំពុង​ប៉ះពាល់​ផ្ទាល់​តែម្ដង​។​ លោកស្រី ឆាយ ស៊ីវ​លីន បាន​សំណូមពរ​ឱ្យ​ទម្លាក់​កម្ចី​ពិសេស​ណាមួយអោយ​ទីភ្នាក់ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​អោយ​ពួកគាត់​បាន​ចិញ្ចឹម​អ្នកជំនាញ​ ព្រោះ​វិស័យ​ទេសចរណ៍​នេះ​ចាំបាច់​ត្រូវតែ​អ្នកមាន​អ្នកជំនាញដើម្បី​ប្រកួតប្រជែង​។ លោកស្រីបន្ថែមថា អ្នកជំនាញ​នៅ​អាស៊ាន ក៏ដូចជា​ពិភពលោក គេ​មាន​ជំនាញ​ខ្លាំងណាស់ ដូច្នេះ​កម្ពុជា​យើងត្រូវតែមាន​អ្នកជំនាញដែលមាន​បទពិសោធន៍​។

លោកស្រី​អះអាងថា យើង​ត្រូវតែ​រក្សា​ពួកគាត់​ទុក ឬ​ចិញ្ចឹម​ពួកគាត់ បើ​យើង​មិន​ចិញ្ចឹម​គាត់​ទេ គាត់​ត្រូវ​ការប្រាក់ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ ហើយ​ពួកគាត់​នឹង​ទៅរក​ការងារ​ផ្សេងៗ ធ្វើ​ឲ្យ​យើង​បារម្ភ​នៅពេលដែល​ស្ថាន​ស្ថានការណ៍​ធូរស្រាល យើង​មិនអាច​ហៅ​ពួកគាត់​មក​ធ្វើការ​វិញ​បាន​។ ជុំវិញបញ្ហានេះដែរ ឯកឧត្តម ជុក ជំនោ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍បានបញ្ជាក់ថា នៅ​ថ្ងៃទី​០២ ខែកញ្ញា ខាងមុខនេះ នឹង​មាន​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ដើម្បី​ពិនិត្យ​ទៅលើ​ឯកសារ​ទាក់ទង​ជាមួយនឹង​ការ​បើកអោយ​ដំណើរការ​ទេសចរណ៍​ឡើងវិញ ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​នោះ អាច​នឹងមាន​ការ​ជជែក​គ្នា​ពី​បញ្ហា​នេះ ដូច្នេះ​អ្វីៗ​ក្រសួងទេស ចរណ៍​កំពុង​តែ​ខិតខំ​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ផ្តល់ជូន​វិស័យ​ឯកជន​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner