ក្រុមគ្រូពេទ្យមកពីបណ្តាមណ្ឌលសុខភាព នៃខេត្តព្រះសីហនុត្រូវ បានរំសាយអោយត្រឡប់ទៅកន្លែងការងារដើមរបស់ខ្លួនវិញ

ខេត្តព្រះសីហនុ  គឺជាខេត្តដែលបានរកឃើញអ្នកវិជ្ជមានកូវីដច្រើន បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គ្រូពេទ្យដែលបម្រើការងារនៅតាមមណ្ឌលសុខភាពចំនួន៦៣នាក់ ត្រូវបានចាត់មកចូលរូមជាមួយក្រុមគ្រូពេទ្យនៅក្រុងព្រះសីហនុ ដែលជាកន្លែងព្យាបាល និងមើលថែទាំងអ្នកជំងឺកូវីដ១៩ និងយកសំណាកប្រជាជនពាក់ពន្ធ័អ្នកឆ្លងជំងឺ។

បន្ទាប់ពីបានចូលរួមការងារប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩ជាច្រើនខែមក ពេលនេះក្រុមគ្រូពេទ្យមកពីបណ្តារមណ្ឌលសុខភាពតាមឃុំ ត្រូវបានរំសាយអោយត្រឡប់ទៅមណ្ឌលរបស់ខ្លួនវិញ ក្រោយស្ថានភាពឆ្លងថ្មីនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានការថយចុះ និងអាចគ្រប់គ្រងបាន។

កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលថ្លែងអំណរគុណនិងផ្តល់ការលើកទឹកចិត្តផងដែរ។

ឯកឧត្តម គួច ចំរើន បានថ្លែងការកោតសរសើរក្រៃលេងចំពោះពលិកម្មរបស់ក្រុមគ្រូពេទ្យទាំអស់គ្នាដើម្បីប្រជាជាតិនាពេលកន្លងមកនេះ។ រដ្ឋបាលខេត្តនឹងចងចាំជានិច្ចនូវគុណតម្លៃក្រុមគ្រូពេទ្យដែលបំពេញការងារនៅសមរភូមិមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ។ ទន្ទឹមនេះឯកឧត្តម អភិបាល ក៏បានបានបង្ហាញការសោកស្តាយជាពន់ពេកចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានបាត់បង់អាយុជីវិតក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម ចាត់ទុកថា នេះជាការបាត់បង់នូវធនធានមនុស្សដែលមានវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជួយការពារអាយុជីវិតនិងសុខមាលភាពប្រជាជន។ ឯកឧត្តម បួងសួងសូមឱ្យវិញ្ញាណក្ខនអ្នកគ្រូពេទ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា៖ ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មន្ត្រីរាជការ និងប្រជាជាតិខេត្តព្រះសីហនុ សូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំមន្ទីរសុខាភិបាល មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត ចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ក្នុងខេត្តព្រះសីហនុនាពេលកន្លងមកនេះយ៉ាងសកម្ម។ ជាមួយគ្នានេះគ្រូរពេទ្យរបស់យើងក៏ទទួលបាននូវបទពិសោធន៍ថ្មីអំពីរបៀបធ្វើការងារជាមួយកូវីដ១៩ ដូចជាការយកសំណាក មើលថែអ្នកជំងឺ ព្យាបាលអ្នកជំងឺកូវីដ រួមទាំងការចាក់វ់ាក់សាំងការពារកូវីដ១៩ជូនពលរដ្ឋផងដែរ។

ឯកឧត្តម កត់សំគាល់ថា តាមរយៈចំណេះដឹងបទពិសោធន៍ការងារ ក្នុងយុទ្ធនាការសហគមន៍២០កុម្ភៈកន្លងមកនេះ គ្រូពេទ្យរបស់យើងនឹងយកវាទៅប្រើប្រាស់ ក្នុងការជួយពលរដ្ឋនៅតាមមូលដ្ឋានជនបទបានកាន់តែល្អប្រសើរថែមទៀត៕ខៀវ សាវ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner