គណៈកម្មការ CAMSOC បានចុះត្រួតពិនិត្យវាយតម្លៃទីលានកីឡា ក្នុងសាល នៅមជ្ឈមណ្ឌលពិព័រជ្រោយចង្វា

គណៈកម្មាការធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងឯកឧត្តម ជា បូរ៉ា រដ្ឋ គណៈកម្មការរៀបចំទីលាន CAMSOC រួម នឹងមន្រ្តីអគ្គនាយដ្ឋានកីឡា នៃក្រសួងអប់រំយុវជន និងកីឡា បានចុះពិនិត្យ និងវាយតម្លៃ ទីលានកីឡាក្នុងសាល នៅមជ្ឈមណ្ឌលពិរណ៌ជ្រោយចង្វា រាជធានីភ្នំពេញ សម្រាប់ត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា គណៈកម្មាធិការ CAMSOC បានវាយតម្លៃថា ទីលានក្នុងសាលនេះ សមស្របតាមស្តង់ដា ការប្រកួតកម្រិតអន្តរជាតិ ពិសេសសាកសមទៅនឹងកិត្តិយសរបស់កម្ពុជាជាម្ចាស់ផ្ទះ ។

ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា ក្រោយពីចុះពិនិត្យរួចរាល់នៅទីលានក្នុងសាលទាំងនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុន O C I C បានបង្ហាញពីអត្ថប្រយោជ នៃសាលទាំងនោះជូនគណៈកម្មការ CAMSOC ។ ហើយគណៈកម្មការទាំងអស់ក៏បានឯកភាពទទួលយកសាលនេះ ជាកន្លែងសម្រាប់ប្រកួតកីឡា ក្នុងសាលគ្រប់ប្រភេទ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តសាស្រ្តលើកដំបូង នៅព្រះរាជណាចក្រកកម្ពុជា ។
សូមបញ្ជាក់ថា ទីលានកីឡា ក្នុងសាល សម្រាប់ត្រៀម ព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ដែលក្រុមហ៊ុន O C I C ផ្តល់ជូនគឺស្ថិតនៅ ក្នុងមជ្ឈមណ្ឌល ពិព័រជ្រោយចង្វា សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner