អ្នកប្រដាល់ឡុង បេនលឿន ចង់ជួប ឡៅ ចិត្រា ជាលើកទី២
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រោយឈ្នះជើងឯកម៉ារ៉ាតុង នៅសង្វៀនស្ថានីយទូរទស្សន៍ថោន ជាលើកទី៣ កីឡាករគុនខ្មែរកំពុងឡើងជើង ឡុង បេនលឿន ចិញ្ចឹមចិត្តចង់ជួបកីឡាករជើងខ្លាំង ឡៅ ចិត្រា ម្តងទៀត ដើម្បីសងសឹក បញ្ជីចាស់ ដែលធ្លាប់បែកធំពេក ត្រូវគ្រូពេទ្យបញ្ឈប់មិនឲ្យប្រកួតបន្តទៀត ។

ឡុង បេនលឿន បន្តថា ការចូលរួមប្រកួតជើងឯកម៉ារ៉ាតុង នៅសង្វៀនទូរទស្សន៍ថោន ជាលើកដំបូង បានត្រឹមទទួលជើងឯករងប៉ុណ្ណោះ ព្រោះត្រូវឡៅ ចិត្រា វាយត្រូវរបួសចាស់បន្សល់ទុក ពីការប្រកយតជាមួយនឹងកីឡាករ ធន់ ចាន់តាក់ ធ្វើអោយលោកគ្រូពេទ្យបញ្ឈប់មិនប្រកួតទៀត ។ ដូច្នោះហើយទើបធ្វើអោយ បេនលឿន មិនអស់ចិត្តចង់ជួប ឡៅ ចិត្រម្តងទៀត ដើម្បីឲ្យជំនួបសងសឹកនេះ កាន់តែកក្រើកជាងមុនជាក់ជាមិនខាន ។
សូមបញ្ជាក់ថា កីឡាករ ឡុង បេនលឿន បានចូលរួមប្រកួតកម្មវិធីជើងឯកម៉ារ៉ាតុង នៅស្ថានីយ៍ទូរទស្សន៍ថោន ៤លើករួចមកហើយ ឈ្នះជើងឯក៣លើក និងជើងឯករង ដោយសារចាញ់កីឡាករ ឡៅ ចិត្រា ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។