នៅកម្ពុជា មានសត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ

អត្ថបទដោយ៖
AMS OneMinute

នៅកម្ពុជា មានសត្វត្មាតបីប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតទាំងបីប្រភេទនេះ រស់នៅជាហ្វូង និងស៊ីសាកសពជាអាហារ ហើយមាននៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី។

សត្វត្មាតជាប្រភេទបក្សីកម្រ និងជិតផុតពូជក្នុងប្រទេសកម្ពុជា។ វាកំពុងទទួលរងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ ការបំពុលជាដើម។

រួមគ្នាការពារសត្វត្មាត ដោយមិនបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។

អានបន្ថែម

ads banner