រយៈពេល២៤ម៉ោង ចាក់វ៉ាក់សាំងលើពលរដ្ឋបាន១០ម៉ឺន៧ពាន់៧២៧នាក់ (Video Inside)
ប្រជាពលរដ្ឋចំនួន១០ម៉ឺន៧ពាន់៧២៧នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បានទទួលការចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ១៩។
យោងតាមក្រសួងសុខាភិបាល ចំនួនពលរដ្ឋ សរុបដែលបានទទួលការចាក់វ៉ា់ក់សាំងគិតត្រឹម ថ្ងៃទី១ខែកញ្ញានេះ បានកើនដល់១០លាន៨សែន១ពាន់៦៩១នាក់ហើយ, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួច មានចំនួន៨លាន៥សែន២ម៉ឺន៥ពាន់៩៧០នាក់។
ក្នុងចំណោមពលរដ្ឋទាំងជាង១០លាន៨សែននាក់ នោះ, ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី១៨ឆ្នាំឡើងមានចំនួន៩លាន២សែន៤ម៉ឺន៨ពាន់៥៧៧នាក់, និងលើ យុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៥សែន៥ម៉ឺន៣ពាន់១១៤នាក់។
បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះ បានប្រមាណ៦៧,៥១%ហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី ៣ បន្ថែម ទៀតនៅក្នុងខែសីហានេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុងរាជ ធានី និងតាមបណ្តាខេត្តចំនួន។
យោងតាមក្រសួងសុខាភិបាល ការចាក់ដូសទី៣លើពលរដ្ឋគិតមកដល់ថ្ងៃទី ១កញ្ញា ឆ្នាំ២០២១ បានចំនួន៦សែន១ម៉ឺន៦ពាន់៥៦១នាក់។