កម្ពុជាឆ្លងកូវីដ១៩ចំនួន៤៥៥ករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ បានបន្តកើនឡើងជាងម្សិលចំនួន ១៦ករណី។ ការឆ្លងថ្មីថ្ងៃនេះមាន៤៥៥ករណី ដែលក្នុងនោះរួមមានការឆ្លងចូលក្នុងសហគមន៍៣៧៥ករណី និង ការឆ្លងមកពីក្រៅប្រទេស៨០ករណី។
បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើន ឡើង៥៩ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ៤៣ករណី។ ការស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានចំនួន១៣នាក់ ដែលកើនឡើង២នាក់បើប្រៀបធៀបនឹងម្សិលមិញ។
ចំនួនមនុស្សដែលបាន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៩២ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៧ម៉ឺន ៨ពាន់២៧៨ ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី១ខែកញ្ញា ការឆ្លងសារុបទូទាំងប្រទេសមានចំនួន៩ម៉ឺន៣ពាន់ ៥១០ករណី, ការ ស្លាប់សរុបកើនចំនួន១ពាន់៩១៦នាក់ និង ការព្យាបាលជាសះស្បើយសរុបមានចំនួន៨ម៉ឺន ៩ពាន់១១៤នាក់។