គ្រាប់ស្វាយចន្ទីចំនួន៨៧ម៉ឺនតោន ដឹកចេញទៅកាន់ប្រទេស១១រយៈពេល ៨ខែ (Video Inside)
កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៨៧ម៉ឺនតោន ទៅកាន់ប្រទេសចំនួន១១ក្នុងរយៈពេល ៨ខែ ដើម ឆ្នាំ នេះ។យោងតាមក្រសួងកសិកម្ម គ្រាប់ស្វាយចន្ទីដែលកម្ពុជានាំចេញមានចំនួន៨៧ម៉ឺន៦ពាន់៥២១កណ្តក់ សញ្ញា ១៩តោន គឺជាតួលេខកើនឡើង៣៤០,៦១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា២០២០។
ប្រទេសចំនួន១១ ដែលកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅ មានដូចជា ប្រទេសវៀតណា,ចិន, ថៃ, ជប៉ុន, ឥណ្ឌា, កូរ៉េ, អារ៉ាប់, ហូឡង់, បង់ក្លាដែស,ឡាវ, តូហ្គោ, និងប្រទេសអារ៉ាប់រួម ។ សេចក្តីរាយការណ៍ក្រសួងកសិ កម្មបានបង្ហាញថា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះផងដែរ, ការនាំអង្ករចេញបានថយចុះដោយ សារកង្វះទូរកុង តឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនបានកើនឡើង។
តម្លៃដឹកជញ្ជូនទំនិញ ពីកម្ពុជាទៅទីផ្សារអន្តរជាតិ បានកើន ឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការរីករាលដាល ជំងឺកូវីដ១៩។ ក្រុមអ្នកជំនាញបានលើកឡើងថា ការកើន ឡើងតម្លៃដឹកជញ្ជូនទំនិញ ទៅទីផ្សារអន្តរជាតិ បានក្លាយជាឧបសគ្គដ៏ធំ សម្រាប់ផែនការនាំចេញអង្ករកម្ពុជា ទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២ ១នេះ៕