រយៈពេលមួយខែ ក្នុងខែសីហា ស្លាប់១២៣នាក់ ដោយចរាចរណ៍ (Video Inside)

គ្រោះថ្នាក់ចរាចរណ៍ក្នុងខែសីហា ឆ្នាំ២០២១ បានសម្លាប់មនុស្ស១២៣នាក់ ដែលស្មើនឹងជិត៤នាក់ក្នុងមួយថ្ងៃ។ ហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង បានសរសេរថាតួលេខស្លាប់នេះ បានកើនឡើង១៦នាក់បើ ប្រៀបធៀបនឹងខែកក្កដាកន្លងមកនេះ។

ហ្វេសប៊ុកសម្តេចក្រឡាហោមសខេង បានបញ្ជាក់ថាបើទោះ បីជាអត្រា ស្លាប់មានការកើនឡើង ប៉ុន្តែអត្រាអ្នករងរបួសមានចំនួនថយចុះបើប្រៀបធៀបនឹងខែកក្កដាកន្លងទៅនេះ។ តួលេខអ្នករងរបួសក្នុងខែសីហាមានចំនួន២៤១នាក់ ដែលថយចុះ៤១នាក់ប្រៀបធៀបនឹងខែកក្កដានោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner