កសិកររស់នៅខេត្តព្រៃវែងនាំគ្នាចាប់យកមុខរបរចិញ្ចឹមចង្រិតដែកលក់ ដើម្បីរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារ (Video Inside)

ខេត្តព្រៃវែង ៖ កសិករ​ដែល​រស់នៅ​ក្នុងភូមិ​ទូល​ពពេល ឃុំ​គោក​គង់​លិច ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង បាន​នាំ​គ្នា​ចាប់​យកមុខ​របរ​ចិញ្ចឹម​ចង្រិតដែក​លក់ ដោយសារ​មាន​ទីផ្សារ​ច្រើន ហើយ​ប្រើ​រយៈពេល​ខ្លី ចំណែក​តម្លៃ​វិញ គឺ​ថ្លៃ​គួរសមដែល​អាច​ទទួលយក​បាន ដើម្បី​រក​ប្រាក់​ចំណូល​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឱ្យ​ធូរធា​បាន​មួយ​កម្រិត​ទៀត​។

​កសិករប្រកបមុខរបរចិញ្ចឹមចង្រិតម្នាក់បានអោយដឹងថា ការ​ចាប់​យកមុខ​របរ​ចិញ្ចឹម​ចង្រិតដែក​នេះ គឺ​ដោយសារ​មាន​ទីផ្សារ​ច្រើន ជួន​ការ​ចិញ្ចឹម​មិន​ទាន់​តម្រូវការ​ឈ្មួញ​ផង ហើយ​ចង្រិតដែក​នេះ មិន​ពិបាក​ចិញ្ចឹម​នោះ​ទេ​។ បើតាមកសិករដដែលនេះ ចង្រិត​ងាយស្រួល​ចិញ្ចឹម​ជាង​មាន់ ទារ និង​ជ្រូក​ទៀត ដែល​ប្រើ​រយៈពេល​ត្រឹមតែ​៤០​ថ្ងៃ​ប៉ុណ្ណោះ​នឹង​បាន​ប្រមូល​ផល ហើយ​ក៏​មាន​ឈ្មួញ​ចុះ​មក​ប្រមូល​ទិញ​ដល់​ផ្ទះ​ទៀត ដោយ​ក្នុង​១​គី​ឡូ​ក្រាម​អាច​លក់​បាន​តម្លៃ​១ម៉ឺន១ពាន់​រៀល​ឯណោះ​។

កសិករដដែលនេះបញ្ជាក់​ទៀត​ថា នៅ​ឃុំ​គោក​គង់​លិច​នេះ ក្រៅពី​មុខរបរ​បង្កបង្កើន​ផលដំណាំ​ធ្វើស្រែ​ចំការ​បន្តិចបន្តួច​ហើយ កសិករ​ជា​ច្រើន​គ្រួសារ​ក៏​បាន​នាំ​គ្នា​ឆ្លៀតពេល​ងាក​មក​ចាប់​យកមុខ​របរ​ចិញ្ចឹម​ចង្រិត ដោយ​អ្នកខ្លះ​ចិញ្ចឹម​១០​ទ្រុង និង​អ្នកខ្លះ​ទៀត​ចិញ្ចឹម​២០​ទ្រុង ព្រោះ​ចំណាយ​ដើមទុន​តិចអោយ​វា​ស៊ី​ស្លឹកឈើ និង​ចំណី​កូន​មាន់​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ ដើម្បី​រក​ប្រាក់​ជួយ​ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រួសារ​ធូរធា​បាន​មួយ​កម្រិត​ដែរ​៕ ប្រភព៖ កោះសន្តិភាព

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner