នាយករដ្ឋមន្ត្រីវៀតណាមព្រមានអំពីការអូសបន្លាយពេលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាំ មិ​ញជិញ ថ្លែងថា ប្រទេសរបស់លោក​អាច​ប្រឈម​មុខនឹងសមរភូមិ​អូសបន្លាយ​ពេល​មួយ ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ហើយ​មិន​អាច​ពឹង​តែ​លើ​ការបិទ​ខ្ទប់ ​និង​វិធាន​​ការ​ចត្តា​ឡី​ស័ក​គ្មាន​ពេល​កំណត់​បាន​ទេ ​។​

នាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ​បាន​ជួបប្រជុំ​ជាមួយ​អ្នកជំនាញការ ​ដើម្បី​ស្តាប់​គំនិត​អំពី​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ​។ ​លោក​បាន​និយាយថា ការ​រឹតត្បិត​បាន​បង្ក​ «​ការលំបាក​ទាំង​ខាង​សម្ភារ ​និង​ផ្លូវចិត្ត​»​។​ ​វិធានការ​បច្ចុប្បន្នក៏​បាន​បង្ខំ​អោយ​បណ្តា​ក្រុមហ៊ុន​នៅក្នុង​អាជីវកម្ម​ប្រើ​កម្លាំង​ពលកម្ម​ច្រើន រួម​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ម៉ាក​ល្បីៗ​ដូចជា Nike និង Adidas ​ផ្អាក​ដំណើរការ​។ ​លោ​ក ជិញ​ បានសង្កត់ធ្ងន់ទៀតថា ការទប់ស្កាត់​ការស្លាប់​មនុស្ស​ជា​អាទិភាព​កំពូល ​ហើយ​ការចាក់​វ៉ាក់សាំង​ជា​វិធានការ​គន្លឹះ​មួយ​។​

សូមបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម​បានដាក់ពង្រាយ​ទាហាន​ និង​ប៉ូលិស​រាប់ពាន់នាក់​ ដើម្បី​ចាប់បង្ខំ​អោយ​ប្រជាជន​ក្នុង​ទីក្រុង​ហូជីមិញ​ នៅក្នុង​ផ្ទះ​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ក្នុង​ចំណាត់ការ​តឹងរឹង​បំផុត​របស់​ខ្លួន ​ដើម្បី​ប្រយុទ្ធ​​នឹង​ការឆ្លង​រាលដាលនៃវីរុសកូវីដ១៩ តែ​ចំនួន​ឆ្លង​ហាក់​មិន​ស្រកស្រុត​ចុះ​សោះ៕​ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner