រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន៨ម៉ឺន ៣ពាន់២៥២នាក់ (Video Inside)
ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ៨ម៉ឺន៣ពាន់ ២៥២នាក់។ យោងតាមក្រសួងសុខាភិបាល តួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការ ចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣ខែកញ្ញានេះ បានកើនដល់១០លាន៩សែន៧ម៉ឺន៨ពាន់៤៧នាក់ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៨លាន៦សែន៦ម៉ឺន៦ពាន់៣២១នាក់។ ការចាក់វ៉ាក់សាំងលើពលរដ្ឋ អាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៣សែន៧ម៉ឺន៧ពាន់២៥៨នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ មានចំនួន១លាន៦សែន៧៨៩នាក់។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ៦៨,៦១%ហើយ។
រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការវ៉ាក់សាំងចាក់ដូសទី៣បន្ថែម ទៀតកាលពីខែសីហាកន្លងមកនេះ ដើម្បីបង្កាទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មី Delta ដែលកំពុងធ្វើចរាចរណ៍ក្នុង រាជធានី និងតាមបណ្តាខេត្តចំនួន។ យោងតាមក្រសួងសុខាភិបាលការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ ថ្ងៃទី៣ កញ្ញា ឆ្នាំ២០២១ បានចំនួន ៦សែន ៣ម៉ឺន ៣ពាន់ ៩៧នាក់ ។