លួចបេីកកន្លែងផឹកសុីរាំលេងកម្សាន្តល្មេីសវិធានការរដ្ឋបាលរាជធានី ត្រូវអាជ្ញាធរខណ្ឌដូនពេញចុះឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ និងដកហូតសម្ភារៈមួយចំនួនធំ

ភ្នំពេញ  ៖  មនុស្សប្រុសស្រីជាង៥០នាក់ ត្រូវបានកម្លាំងចម្រុះ  នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ  ចុះបង្ក្រាបនិងឃាត់ខ្លួន  កាលពីវេលាម៉ោង១១  និង៥០នាទីយប់  ថ្ងៃទី៣  ខែកញ្ញា  ឆ្នាំ២០២១  ត្រង់ចំណុចទីតាំងកន្លែងកម្សាន្ត យីហោ« ប៊្លូឆីលី  »តាមបណ្ដោយផ្លូវ១៧៨  ក្នុងសង្កាត់ជ័យជំនះ  ខណ្ឌដូនពេញ  បន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្ត ដែលល្មេីសនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ  ។ 

 ក្នុងប្រតិបត្តិការណ៍នេះ  គឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះ  នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ  បានធ្វេីការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលេីអាជីវកម្មហាមឃាត់រួមមាន ក្លឹប KTV ឡោញ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ ទេីបប្រទះឃេីញទីតាំងខាងលេីបានលួចបេីកក្លឹបកម្សាន្ត  ទទួលភ្ញៀវចូលផឹកសុី  រាំរែក  ពពាក់ពពួនគ្នាយ៉ាងច្រេីនគុះករ  ទេីបកម្លាំងអាជ្ញាធរជំនាញធ្វេីការចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុបជាង៥០នាក់  និងដកហូតវត្ថុតាងជាច្រេីនផងដែរ  ។ 

 ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ខាងលេីរួចហេីយ  កម្លាំងចម្រុះ  នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ  បានដឹកពួកគេទៅកាន់សាលាខណ្ឌ ទាំងយប់  ដេីម្បីធ្វេីតេស្ដរកមេរោគកូវីដ-១៩  និងជម្ងឺបម្លែងថ្មីដែលតា  ដោយអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ  ៕  ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner