រដ្ឋបាលរាជធានីភ្នំពេញប្រាប់ប្រជាពលរដ្ឋអាចបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពីដើមខែកុម្ភៈនេះតទៅ

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលរាជធានីភ្នំពេញពន្យល់ប្រជាពលរដ្ឋអាចបង់ប្រាក់ថ្លៃប្រមូលសំរាមចាប់ពីដើមខែកុម្ភៈនេះតទៅ   ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាតមានផាសុខភាព និងគុណភាពបរិស្ថាន។
 
  រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកុម្ភៈនេះតទៅ តាមរយៈប្រព័ន្ធទូរទាត់អេឡិចត្រូនិច ដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋដែលចំណេញពេលវេលា និងកាត់បន្ថយការចំណាយផងដែរ។
  ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា ប្រជាពលរដ្ឋអាចបង់ថ្លៃសេវាសំរាមសម្រាប់ខែមករា តាមរយៈធានាគារអេស៊ីលីដ ធនាគារឯកទេសវីង e money  លីហួរវេលុយ pipay  tru money ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃ ការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាឆ្នាំក៏បាន ដោយមាន ភាពចំណេញច្រើនគឺអស់ថ្លៃសេវា តែម្តងប៉ុណ្ណោះ។  លោកអភិបាលរងបាន បញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែ ប្រួលទេ គឺអនុវត្តន៍ តាម តារាងតម្លៃកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅជាគោល។
បង់សេវាសំរាមពុំមែនជាការបង់ដោយស្ម័គ្រចិត្តទេ ព្រោះយើងអ្នកផលិតសំរាមត្រូវ តែបង់លុយ មិនអាចគេចវេសបានទេ។ ក្នុងអំឡុងអន្តរកាលនេះ គឺអោយគាត់បង់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ បើយឹតពេលនេះយើងកត់ចូលជាបំណុល។ ក្នុងករណីមិនបង់គឺយើង មានវិធានការ ឧទាហណ៍ ម្ចាស់ភោជ្ជនីយដ្ឋានមិនបង់ គឺដកហូតការធ្វើអាជីវកម្ម ទាល់តែបង់ ទើបប្រគល់អោយវិញ។ប៉ុន្តែក្នុងអំឡុងពេលអន្តរកាលនេះយើងមិនទាន់អនុវត្តវិធានការណ៍ ច្បាប់ទេ គឺទុកអោយគាត់ មកបង់លុយប្រកបដោយមនសិកាស្នេហាជាតិ ដើម្បីធានាឲ្យ ទីក្រុងយើងមានសោភ័ណភាពស្រស់ស្អាត។
  លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ដែរថា  ប្រព័ន្ធបង់ប្រាក់សេវា ប្រមូលសំរាមនេះចាប់បើកពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែកុម្ភៈ  ដូច្នេះប្រជាពលរដ្ឋដែលខកខានបង់ គឺ ចាត់ចូលជាបំណុលដែលត្រូវបង់នៅខែបន្ទាប់។
សូមបញ្ជាក់ថា ការអនុវត្តប្រព័ន្ធបង់ប្រាក់ថ្មីតាមរយៈអេឡិចត្រូនិចនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញបានទទួលសិទ្ធិក្នុងការធ្វើប្រតិបត្តិការធ្វើអាជីវកម្មអន្តរកាលនៃការប្រមូល សំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner