ការជំនុំជម្រះដកតំណែងលោក ដូណាល់ ត្រាំ បានបញ្ចប់សប្តាហ៍ទី២ហើយ ប៉ុន្តែព្រឹទ្ធសភាមិនទាន់សម្រេចអំពីការហៅសាក្សីមកធ្វើសក្ខីកម្ម

សហរដ្ឋអាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់បាននិយាយថា មិនចាំបាច់កោះហៅសាក្សីដើម្បីផ្តល់កសិណសាក្សី នៅក្នុងការជំនុំជម្រះការចោទប្រកាន់ដកហូតតំណែងពីលោក ដូណាល់ ត្រាំ នោះទេ ដោយសារតែក្រុមគណបក្សប្រជាធិបតេយ្យបានបង្ហាញពីសកម្មភាពរបស់លោក ត្រាំ ដែលបានប្រព្រឹត្តមិនត្រឹមត្រូវ ប៉ុន្តែការប្រព្រឹត្តិនោះ មិនអាចចោទដកហូតប្រធានាធិបតីចេញពីតំណែងទេ។

សមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋលោក Lamar Alexander បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មិនចាំបាច់ឲ្យមានភស្តុតាងបន្ថែមទៀត ដើម្បីបង្ហាញពីអ្វីដែលបានបង្ហាញរួចហើយៗ មិនចាំបាច់ធ្វើទៅតាមបទដ្ឋានខ្ពស់នៃរដ្ឋធម្មនុញ្ញ នៃបទល្មើសដែលអាចយកមកកាន់ទោសបានដែរ ។ រដ្ឋធម្មនុញ្ញ មិនផ្តល់អំណាចឲ្យព្រឹទ្ធសភា ដើម្បីដកប្រធានាធិបតីចេញពីតំណែងទេ ហើយក៏មិនបានហាមឃាត់លោកប្រធានាធិបតីមិនឲ្យឈរឈ្មោះបោះឆ្នោត ចំពោះសកម្មភា ពដែលមិនសាកសម្យនោះដែរ ។

ភ្លាមៗមុនពេលព្រឹទ្ធសភាកោះប្រជុំនៅថ្ងៃទី៣១ ខែមករានេះ (ម៉ោងក្នុងតំបន់) ដើ ម្បីបោះឆ្នោតថាតើអនុញ្ញាតឲ្យមានការផ្តល់កសិណសាក្សី និងឯកសារថ្មីដែរឬទេ សមាជិកព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យលោក Charles Schumer បានព្រមានថា ការបដិសេធភស្តុតាងថ្មី នឹងធ្វើឲ្យចុះខ្សោយនៃលក្ខខណ្ឌ នៃការបែងចែកអំណាចរបស់រដ្ឋធម្មនុញ្ញា ក្នុងចំណោមផ្នែកទាំង៣របស់រដ្ឋាភិបាល ។ សូមបញ្ជាក់ថា បោះឆ្នោតចុងក្រោយលើការជំនុំជម្រះដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ នឹងត្រូវប្រព្រឹត្តិទៅនៅទី០៤ ខែកុម្ភៈ ពោលគឺថ្ងៃពុធសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់) ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner