រដ្ឋមន្ត្រីការបរទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចកូរ៉េខាងត្បូង (Video Inside)

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន​ កំពុងស្ថិតនៅក្នុងកូរ៉េខាងត្បូង ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរយ:ពេល២ថ្ងៃ។ ដំណើរទស្សនកិច្ច រវាងពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែកញ្ញា គឺតបតាមការ អញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក ឆុង អើយយ៉ុង។

យោងតាមក្រសួងការបរទេសកម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងកា​រ​បរទេស​នៃ​ប្រទេសទាំង ២គ្រោងនឹងជជែកលើ កិច្ច សហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចការ​នយោ​បាយ​និង​ការពារ​ជាតិ, ការអភិវឌ្ឍសេដ្ឋកិច្ច វិទ្យាសាស្ត្រនិង បច្ចេកវិទ្យានិងកិច្ចការដទៃទៀតដែលជា​ទំនាក់​ទំនងល្អនិង​មានស្រាប់​រវាងប្រទេសទាំងពីរ។ បញ្ហាតំបន់និងអន្តរ ជាតិ ក៏នឹង​ត្រូវបានលើក​យកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេស​ទាំង២នៅថ្ងៃទី០៨ ខែកញ្ញា នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរ ទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១​ តាមប្រព័ន្ធវីដេអូ ដោយនឹងមានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រី ការបរទេសទន្លេមេគង្គផ្សេងទៀត រួមមានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner