Sinopharm ផលិតវ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA ខ្លួនឯង ដើម្បីប្រសិទ្ធិភាពប្រឆាំងវ៉ារ៉្យង់ដែលតា

ក្រុមហ៊ុន​វ៉ាក់សាំងចិន Sinopharm កំពុង​ផលិត​វ៉ាក់សាំង​​ប្រើ​បច្ចេក​វិទ្យា​ mRNA ក្នុ​ងស្រុ​ក​ខ្លួន​ឯង ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ប្រឆាំង​នឹ​ង​វ៉ារ៉្យង់​ដែល​តា​ ដែល​ជំហាន​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ ក្លាយ​ជា​ក្រុម​ហ៊ុន​ឱសថ​ចិន​ធំ​ដំបូង​គេ ដែ​ល​អភិវឌ្ឍន៍​បច្ចេ​ក​វិទ្យា​បន្ថែម​ ​ដើម្បី​​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​នឹង​ជំ​ងឺ​នេះ។ នេះបើតាមឱ្យដឹងពី​សារព័ត៌មាន​ The Financial Times។

​ជំហាន​ថ្មី​របស់​ក្រុមឱសថស្ថាន ដែល​គ្រប់​គ្រងដោ​យរ​ដ្ឋ​នេះ ធ្វើ​ឡើង​ក្រោយ​មាន​កា​រ​ព្រួ​យ​បារម្ភ​ទាក់​ទិន​នឹង​ប្រសិទ្ធភា​ព​នៃ​វ៉ា​ក់សាំង​ការពា​រមេរោ​គអ​ស​ក​ម្មធម្មតា ដែល​លក់​ចេញ​នៅ​ទូទាំង​ប្រទេស​ចិន​។ ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហា​ញ​ថា វ៉ាក់សាំង​ទាំង​នេះ​នឹង​បង្កើត​អង្គ​បដិប្រាណ​តិច​ជាង បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​វ៉ាក់សាំង​ mRNA ។បច្ច​ប្បន្ន​នេះ​ វ៉ាក់សាំង​ប្រើ​បច្ចេកវិទ្យា​ mRNA មាន​នៅ​ក្នុង​​វ៉ាក់សាំង​ Pfizer ឬ Moderna របស់​សហរដ្ឋ​អាមេរិក​ ។

វ៉ាក់សាំង​មាន​មេរោគ​អសកម្ម​ធម្ម​តា ដូច​នៅ​ក្នុង​វ៉ាក់​សាំង​ Sinopharm ស្រាប់ បាន​ប្រើ​ភាគ​ល្អិត​មេរោគ ដែល​ស្លាប់ ដើម្បីប​ង្កើ​ត​កា​រ​ឆ្លើ​យ​ត​ប​នៃ​ប្រ​ព័​ន្ធ​ភា​ពស៊ាំ ខណៈ​ដែល​វ៉ាក់សាំង​ mRNA បាន​ប្រើប្រាស់​ហ្សែន​ឱ្យ​ផ្ស៊ាំ​នឹង​កោសិកា​ ដើម្បី​ប​ង្កើ​ត​ប្រូ​តេ​អ៊ីន​មេ​រោគ បង្កើត​ជា​​​ប្រព័​ន្ធកា​រ​ពា​រ​រា​ង​កា​យ​រឹ​ងមាំ​។

ទោះ​យ៉ាង​ណា​ក្ដី ក្រុម​ហ៊ុន​វ៉ាក់សាំង​ Sinopharm ​មិន​មែន​ជាក្រុ​ម​ហ៊ុ​នចិ​ន​​តែ​មួ​យ​គត់ ដែល​កំពុងអភិវឌ្ឍន៍​វ៉ាក់សាំង​ mRNA ដោយ​ខ្លួនឯង​នោះ​ទេ​។ ក្រុម​ហ៊ុន​ផលិត​ឱសថ​តូច​ ដូចជា ក្រុមហ៊ុន​ Walvax Biotechnology ក៏​កំពុង​ធ្វើ​កា​រ​សា​កល្បង​លើ​ការ​ផលិត​រួច​ហើយដែរ​។ ប៉ុន្តែ​ ក្រុម​ហ៊ុន​ផលិត​ឱសថ​យក្ស​ដូច Sinopharm ដែល​សម្រេច​ផលិត​វ៉ាក់សាំង​​ mRNA នេះ​អាច​ជំរុញ​ដល់​បច្ចេកវិទ្យា​នៃ​ការ​ផលិត​វ៉ាក់សាំង​នេះ​កាន់​តែ​ខ្លាំង​ថែម​ទៀ​ត​នៅ​​ក្នុង​ប្រទេស​ចិន​។​

លោក​ Jin Dong-yan អ្ន​ក​ជំ​នាញ​ខា​​ងមេរោគ​នៅសាកលវិទ្យាល័យ​ហុង​កុ​ង បាន​និយាយថា៖ « ពួក​គេ​កំពុង​ព្យាយាម​អភិវឌ្ឍន៍​វ៉ាក់សាំងទាំង​នេះ ជា​វ៉ាក់​សាំ​ង​ជំ​នា​ន់​ក្រោយ​ ពីព្រោះរួម​បញ្ជូល​ជា​មួយ​នឹង​វ៉ាក់​សាំង​ជំនាន់​​ទី​​ ១ វ៉ាក់សាំង​ជំនាន់​ក្រោយ​នឹង​អាច​ប្រើប្រាស់​ជា​ដូស​ជំនួយ​។ ហើយ​ វ៉ាក់សាំង mRNA នេះ​ មាន​ប្រសិទ្ធភាព​ជាងវ៉ាក់សាំងអសកម្មទៅទៀត»។

ក្រុមហ៊ុន BioNTech ដែល​ជា​ក្រុមហ៊ុន​ផ​លិត​ថ្នាំ​​រ​ប​ស់​អាល្លឺ​ម៉​ង់ កំពុ​ង​ស​ហ​ការ​ជា​មួ​យ​ដៃ​គូចែ​កចាយ Pfizer និងក្រុមហ៊ុន Fosun Pha​rma របស់​ចិន ដើម្បី​ចែក​ចាយ​វ៉ា​ក់​សាំ​ង mRNA របស់ខ្លួន​ទៅ​ក្នុង​ទី​ផ្សារ​ប្រទេស​ចិន ហើយកំ​ពុ​ង​​រ​ង់​ចាំ​កា​រ​យល់​ព្រ​ម​ជា​ផ្លូ​វកា​រ​ពី​ទី​ក្រុ​ង​ប៉េ​កាំង​។

លោក Zhu Jingjin លេខា​បក្សកុ​ម្មុយ​និ​​ស្ត​ចិននៃក្រុមហ៊ុន​​ China National Biotec Group ដែល​ជា​អង្គភាព​មួយ​ក្រុម​ហ៊ុន​ Sinopharm បាន​និយាយ​ថា ខ្លួន​កំ​ពុ​ង​ប​ង្កើ​ត​វ៉ា​ក់​សាំ​ង mRNA ក៏ដូចជា​ វ៉ាក់​សាំង​ប្រូតេអ៊ីន​ ដែល​មាន​វិ​សាល​គម​ទូ​លំ​ទូ​លាយ ប៉ុន្តែ​ដំណើរ​ការ​នេះកំពុង​ស្ថិត​នៅ​ក្នុង​ការ​សាក​ល្បង​នៅឡើយ​។​

លោក Zhu បាន​ប្រាប់​ប្រ​ព័​ន្ធ​ផ្ស​ព្វផ្សា​យ​រដ្ឋ​​ចិ​ននៅ​ឯ​ពិ​ព័​រ​​ណ៍អ​ន្ត​រ​ជាតិចិន សម្រាប់​ពាណិជ្ជកម្ម​សេវាកម្ម​នៅ​ទី​ក្រុង​ប៉េកាំង​ថា៖​ «​យើង​បាន​បង្កើត​វ៉ាក់សាំងប្រឆាំង​នឹង​វ៉ារ៉្យង់​ដែល​តា និង​បែ​តា»​។ ​ លោក​បាន​បន្ថែម​ថា កា​រ​សា​ក​ល្ប​ងវ៉ាក់សាំង​ដំណាក់កាលទី ១ និងដំណាក់កាលទី​ ២ ត្រូវ​បាន​បញ្ចប់​ សម្រាប់​ការ​បាញ់​ប្រូតេអ៊ីន​ឡើង​វិញ​។

​ប្រទេស​ចិន បានចែកចាយ​វ៉ាក់សាំង​ជាង​ ២ ប៊ី​លាន​ដូស ដែល​ភាគ​ច្រើន​ជា​វ៉ាក់សាំង​អសកម្ម ដែល​បង្កើត​ឡើង ដោយក្រុមហ៊ុន​ Sinopharm និង​ក្រុមហ៊ុន​ឯក​ជន​មួយ​ទៀត​ ដែល​ជា​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន​ Sinovac​។

វ៉ាក់សាំង​ទាំង​នេះ​ អាច​រក្សាទុ​ក​នៅ​សី​តុ​ណ្ហ​ភា​ព​ខ្ព​ស់​ជា​ង​វ៉ាក់​សាំង​ mRNA ដែល​ទទួល​បាន​ការ​អនុ​ម័ត​ពី​អង្គការ​សុខភា​ព​ពិ​ភ​ព​លោ​ក សម្រា​ប់​កា​រ​ប្រើ​ប្រា​ស់​គ្រាអា​​សន្ន ហើយត្រូ​វបាន​ចែក​ចាយ​ទៅ​កាន់​ប្រទេស​ជាង​ ១០០ នៅទូទាំ​ងពិភព​លោក​។

យ៉ាងណាមិញ ប្រទេស​មួយ​ចំ​នួ​ន​កំ​ពុ​ង​សិក្សាថា តើកា​រ​បញ្ជូល​គ្នា​រវាង​វ៉ាក់​សាំង​អសកម្ម​ និង​វ៉ាក់សាំង​មួយ​ផ្សេង​ទៀត​ ដែល​មាន​អត្រា​កា​រ​ពា​​​​រ​ប្រសិទ្ធិភាព​ខ្ពស់​ ដូចជាការប្រើប្រាស់បច្ចេកវិទ្យា mRNA អាច​​​ប្រ​ឆាំ​ង​​នឹ​ង​កា​រ​ឆ្ល​ង​មេ​រោគ​ធ្ងន់ធ្ង​រដែរឬ​យ៉ាង​ណា​។

ការ​សាកល្ប​ង​វ៉ា​ក់សាំ​ង​​ Sinopharm ដំណាក់​កាល​ទី​ ៣ បានបង្ហាញពីប្រសិទ្ធភា​ព​ ៧៩ ភាគរយ​ ប្រឆាំង​នឹង​ការ​ឆ្ល​ង​មេ​រោ​គកូ​វី​​ដ ដែល​មាន​រោគសញ្ញា​ ប្រសិនបើ​ការ​ចាក់វ៉ា​​ក់​សាំ​ង​ត្រូ​វបា​​នអ​​នុវ​ត្តរយៈពេ​ល​បី​សប្តាហ៍​។ សម្រាប់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ BioNTech មាន​​អ​ត្រា​ប្រ​សិ​ទ្ធភាពដល់​ទៅ​ ៩៥ ភាគរយ។

នៅ​ប្រទេ​ស​ក​ម្ពុជា ទៀត​សោត ក៏​កំពុង​ផ្តល់​ជូនក​ម្មករ​ជួរ​មុខ​ ដែលទទួល​វ៉ាក់សាំង Sinopharm ឬ​ Sinovac ឱ្យ​ទទួលបា​ន​​វ៉ាក់សាំង អាស្រ្តា​ហ្សេនីកា (AstraZeneca) ​ជា​ដូស​ជំនួយ។

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner