ការបង្រ្កាបក្រុមហ៊ុនបច្ចេកវិទ្យាធំៗ របស់រដ្ឋាភិបាលក្រុងប៉េកាំងធ្វើឱ្យសហគ្រិនភាពនៅចិនរអាក់រអួល

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ បាន​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ថា​អាជីវកម្ម​ឯក​ជន​មាន​ការ​គាំទ្រ​ពីថ្នាក់​ដឹក​នាំ​កំពូល​របស់​ប្រទេស​ចិន​ ដោយ​គ្មាន​ការ​ថ្កោល​ទោស​  ទោះ​បី​មាន​ការ​ធ្លាក់​ចុះ​នៃ​អាជីវកម្ម​ឯក​ជន​ ដោយ​សារ​មាន​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​តាម​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​ក៏​ដោយ។​

កាល​ពី​ថ្ងៃ​ចន្ទ​ ទាំង​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីន​ពីង​ និង​ទី​ប្រឹក្សា​សេដ្ឋកិច្ច​កំពូល​របស់​លោក​គឺ​ឧប​នាយក​រដ្ឋ​មន្ត្រី​ លីវ​ហេ​បាន​ផ្ញើសារ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ដល់​វិស័យ​ឯក​ជន​ដោយ​និយាយ​ថា​តួនាទីរ​បស់​ពួកគេ​គឺ​សំខាន់​ណាស់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ខកិច្ច​។ លោក​ លីវ​ បាន​និយាយ​ថា​ ក្រុមហ៊ុន​ឯក​ជន​ត្រូវ​តែ​ទទួលបាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ពី​រដ្ឋ​ដូច្នេះ​ពួក​គេ​អាច​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើឥ្យ​រីក​លូត​លាស់​សេដ្ឋកិច្ច​ ចិន​ និង​បង្កើត​ការងា​រនិង​ការ​ច្នៃ​ប្រឌិត​ បច្ចេក​វិទ្យា​កាន់​តែ​ស៊ី​ជម្រៅ​។

លោក​ លី​វបាន​ មាន​ប្រសាសន៏ថា៖«សេដ្ឋកិច្ច​ឯក​ជន​បាន​រួម​ចំណែក​ជាង​ ៥០​ ភាគរយ​នៃ​ចំណូល​ពន្ធ​សរុប​ដែល​ស្មើន​ជាង​ ៦០​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។» ​។

លោក​ លីវ​ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ តាម​ប្រព័ន្ធ​វីដេអូ​មួយ​ទៅ​កាន់​ពិព័រណ៍​សេដ្ឋកិច្ច​ឌីជីថល​នៅខេត្ត​ Hebei​ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖«គ្មាន​ការ​ផ្លាស់​ប្តូរ​គោល​ការណ៍​និង​គោល​នយោបាយ​គាំទ្រ​ ការអភិវឌ្ឍ​ សេដ្ឋកិច្ច​ឯក​ជន​ទេ»។

លោក​ប្រធានាធិបតី​ស៊ី ក៏​បាន​ផ្តល់​សំលេង​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​ដែរ​ កាល​ពី​ថ្ងៃ​ចន្ទ​ដែលជា​សព្វថ្ងៃ​នេះ​ការដោះដូរ​តាមប្រ​ព័ន្ធ​អ៊ីនធើណែត បានកំពុង​គ្រប​ដណ្តប់​ដោយ​វិស័យ​ឯកជន​ ហើយរដ្ឋ​កំពុង​មាន​ការ​ត្រួត​ពិនិត្យ​កាន់​តែ​ខ្លាំង​ឡើង​ៗ។

ចាប់​តាំង​ពី​ឆ្នាំ​មុន​ និយតករ​ចិន​បាន​ដក​ការ​យល់​ព្រម​ឱ្យ​ក្រុមហ៊ុន​ Ant Group​ ដែលជា​ក្រុមហ៊ុន​ យក្ស ខាង​វិស័យ​fintech ចេញ​ផ្សាយ​ជា​សាធារណៈ​ ដោយ​បាន​ផាក​ពិន័យ​ ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​យក្ស​ Alibaba Group Holding ដែល​ជា​ម្ចាស់​កាសែត​ South China Morning Post និង​បាន​ផ្តួច​ផ្តើម​ការ​ស៊ើប​អង្កេត​សន្តិសុខ​តាម​អ៊ី​​ធើណែត​ផងដែរ​ ។

ប៉ុន្តែ​ការ​អត្ថាធិប្បាយនេះ​ប្រឆាំង​នឹង​រឿង​ផ្ទៃ​ខាង​ក្រោយ​ នៃ​ភាព​មិន​ច្បាស់​លាស់​ សម្រាប់​វិស័យ​ឯកជន​ជា​ច្រើន​ដោយ​សារ​ទី​ក្រុង​ប៉េកាំង​ រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​លើ​វិស័យ​ឧស្សាហកម្ម​ រាប់​ចាប់​ពី​ការបង្រៀន​ឯកជន​ ក្រុមហ៊ុន​ Big Tech​ រហូត​ដល់​វិស័យ​កម្សាន្ត​ដូចជា​តារា​ល្បី​ៗ​ជាដើម។

នៅ​ក្នុង​កិច្ច​ប្រជុំ​ភាព​ជា​អ្នក​ដឹក​នាំ​សេដ្ឋកិច្ច​ កាល​ពី​ខែ​សីហា​ មេ​ដឹកនាំ ចិន ​បាន​ឯក​ភាពថា​ ប្រទេស​ចិន​ត្រូវ​តែ​បន្ត​គោល​ដៅ​មួយ​នៃ ​« វិបុល​ភាព​រួម​» ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​ចូល​រួម​ខិតខំ​ដើម្បី​ទទួលបាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​ ។

« យើង​អាច​អនុញ្ញាត​ឱ្យ​អ្នក​ខ្លះ​ក្លាយ​ជា​អ្នក​មាន​មុន​បាន​ បន្ទាប់​មក​យើងនឹងឲ្យ​ពួកគេ​ណែនាំ​និងជួយ​អ្នក​ដទៃ​ទៀត​ឱ្យ​ក្លាយ​ជា​អ្នក​មាន​ដូចគ្នាដែរ ។ ជា​មួយ​គ្នា​យើង​គាំទ្រ​សហគ្រិន​ អ្នក​មាន​ដែល​ខិត​ខំ​ធ្វើការ​ស្រប​ច្បាប់​។» នេះ​បើតាម​ការ​លើក​ឡើង​របស់​លោកប្រធានាធិបតីស៊ី។

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner