ខេត្តស្វាយរៀង ឆ្លងថ្មី៧នាក់ និងស្លាប់១នាក់ (Video Inside)
ខេត្តស្វាយរៀង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ថែមទៀត នៅថ្ងៃនេះ ។
យោងតាមរដ្ឋបាលខេត្តការឆ្លងនៅថ្ងៃនេះ រួមមាន២នាក់ ជាករណីឆ្លងលើអ្នកមានអាការសង្ស័យ, ២នាក់ ជា ករណីធ្លាប់មានអ្នកប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ និង២នាក់ ទៀតជាករណីឆ្លងលើពលករដែលទើបត្រឡប់ មក ពីប្រទេសថៃ ។ អ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងស្រុករមាសហែកចំនួន ៣នាក់, ក្រុងស្វាយរៀង ម្នាក់, ស្រុករំដួល ម្នាក់ និងនៅស្រុកស្វាយជ្រំម្នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាស្រ្តីអាយុ ៦៤ឆ្នាំ នៃស្រុក រំដួល ។
ខេត្តស្វាយរៀង គិតរហូតមកទល់នឹងបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៥ពាន់ ៥៨០នាក់, ជាសះស្បើយឡើងវិញចំនួន ៥ពាន់ ២៩២នាក់ និងអ្នកស្លាប់ សរុបចំនួន ១៣៦នាក់ ហើយ ៕