ខេត្តកំពង់ចាម ឆ្លងថ្មី៧២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ចាម បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧២នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ មានការកើនឡើងច្រើនរហូតដល់ ៥២នាក់ បើធៀប នឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាមចំនួន ០៣នាក់, ស្រុកកំពង់សៀម ២៩នាក់, ស្រុកកោះសូទិន ០៣នាក់, ស្រុកចំការលើ ម្នាក់,ស្រុកជើងព្រៃ ១៧នាក់, ស្រុកបាធាយ ០៣នាក់, ស្រុកព្រៃឈរ ០៣នាក់, ស្រុកស្ទឹងត្រង់ ០៥នាក់ និងជាអ្នកដំណើរមកពីខេត្ត កំពង់ធំម្នាក់, ខេត្តកំពង់ឆ្នាំងម្នាក់, ខេត្តត្បូងឃ្មុំ ០៤នាក់ និងមកពីខេត្តស្ទឹងត្រែងចំនួន ០២នាក់ ។ ចំណែកអ្នក ស្លាប់ថ្មី២នាក់ ថែមទៀតនោះវិញ គឺជាស្រ្តីអាយុ ៥៣ឆ្នាំនៃស្រុក កោះសុទិន និងម្នាក់ទៀត គឺជាបុរស អាយុ ៦២ឆ្នាំ នៃស្រុកកំពង់សៀម ។

ខេត្តកំពង់ចាម គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ពាន់ ៣៥០នាក់, អ្នកជាសះស្បើយសរុបចំនួន ៤ពាន់ ៥៩១នាក់ និងមានអ្នកស្លាប់កើនដល់ចំនួន ១២៤នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner