ខេត្តកោះកុង ឆ្លងថ្មី២៩នាក់ (Video Inside)
ខេត្តកោះកុងនៅថ្ងៃនេះ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៩នាក់ ថែមទៀត ដែលជាតួលេខឆ្លង កើនឡើង ចំនួន ២៥នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺថ្មីទាំង២៩នាក់ នោះ ជាពលរដ្ឋមាន អាសយដ្ឋាននៅក្នុង ស្រុកខេមរភូមិន្ទ៣នាក់, ស្រុកមណ្ឌលសីមា២១នាក់ និង៥នាកនាក់ទៀតនៅ ក្នុងស្រុកបូទុមសាគរ ។ ខេត្តកោះកុងនៅ ថ្ងៃនេះ បានព្យាបាល អ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១២នាក់ ផងដែរ ៕